ភ្នំពេញ៖ អតីតតារាចម្រៀង និងជាពិធីក លាន អាហ្វ្រីលគីនីន ក្រោយស្ងាត់ពីសិល្បៈហាក់ដូចជាកាក់កបខ្លាំង ជាមួយអាជីវកម្មរោងចក្រផលិតសំលៀកបំពាក់កីឡាល្បីឈ្មោះ១មកពីប្រទេសកូរ៉េ ជាមួយគម្រោងថវិការាប់លានដុល្លារអាមេរិក។
អ្វីដែលពិសេសទៅទៀតនោះលោកបង្ហាញរូបភាពប៉ុន្មនាសន្លឹកជាមួយស្រីវួយក្មេងម្នាក់ដែលហាក់ដូចជាស្និតស្នាលនិងគ្នានោះធ្វើឲ្យបណ្ដាអ្នកទ្រលើកជាសំនួនថា«សមគ្នាណាស់បងទាំងពីរ ស្រលាញ់គ្នាយូរនៅ?»។
ខណៈការលើកបែបនេះអតីតតារាចម្រៀង លាន អាហ្វ្រីលគីនីន ក៏ស្រាយចម្ងល់ភ្លាមៗថា«ហាហាហាតិចច្រឡំសង្សា​រ​ក្មេ​ងចោះ..កូនកំលោះក្រមុំអស់ហើយប៉ាៗនៅលីវដដែល.?»។ដូចនេះអាចបញ្ជាក់បានថានារីវីយក្មេងដែលស្និតស្នាលអតីតតារាចម្រៀង និងជាពិធីករូបនេះគឺជាកូនស្រីបង្កើតមិនមែនជាស្រីស្នេហ៍ដូចអ្វីដែលមហាជនយល់ច្រឡំនោះទេ។