ភ្នំពេញ៖ក្នុងដំណើរទៅកម្សាន្តនៅខេត្តមួយជាប់ព្រំដែនខ្មែរ-ថៃតារាស្រីល្បីឈ្មោះ ឱក សុគន្ធកញ្ញា ត្រូវបានទទួល​យ៉ាង​កក់​ក្តៅពី​សំណា​ក់លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ។ មិនត្រឹមតែប៉ុណ្ណោះ​ទេ​លោក និងក្រុមការងារ​បានជូនដំណើរ​តារា​ច​ម្រៀងរូបនេះ ឲ្យ​ទៅ​ស្គាល់​តំបន់កម្សាន្តដីដុះរលុះធំទៀតផង។

រំពេចក្រោយមករូបកាច់រាងរបស់នាងលើតំបន់ដីដុះរលុះធំនោះ ត្រូវ​បាន សុគន្ធកញ្ញា បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយ​អ្នក​គាំ​ទ្រ​បានលើកឡើងថា «តំបន់ដីដុះ គ្រាន់​តែល្បី​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង បងកញ្ញា បានទៅដល់ទីនោះភ្លាម ហើយពិសេសជាងនេះ​ទៅ​ទៀត​នាងទទួលបានការស្វាគមន៍ពីសំណាក់អភិបាលខេត្តទៀត»។

យ៉ាងណាវត្តមានតារាចម្រៀងរូបនេះនៅតំបន់ដីដុះរលុះធំ មិនទាន់​ដឹង​ថា នាងទៅដើរកម្សាន្តឬ ទៅថតវីដេអូបទ​ចម្រៀងនោះទេ ដោយ​នាងគ្រាន់តែលើកឡើងក្នុងសំណេរថា «នាង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ការ​ផ្តល់​កិត្តិយស​ រួម​ដំណើរ​ និងទទួលរាក់ទាក់យ៉ាងកក់ក្តៅ ពី​សំណាក់​លោក​ពូ​អភិបាល​ខេត្ត​ អ្នក​មីង​ និង​លោក​ពូ​អ្នក​មីង​ថ្នាក់​ដឹក​នាំ​ខេត្ត​ទាំង​អស់​ ក្នុង​ពេល​ដែល​នាងខ្ញុំ​ស្នាក់​នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​សូម​អរគុណ​ដល់​ការ​ស្រលាញ់​ចូលចិត្ត​ គាំទ្រ​ពី​សំណាក់​ពុក​ម៉ែបងប្អូន​ទស្សនិកជន​អ្នក​ខេត្ត​ឧត្តរ​មានជ័យ​ទាំងអស់»។