ភ្នំពេញ៖ ក្មេងសិស្សសាលា​ជាច្រើននាក់​បានលុង​ខ្លួន​ជាមួយ​ថ្នាំឆ្កួត​របស់​បរទេស ដែលដាក់លាយជាមួយ​នំ​ចំណី ​ជាពិសេស​ទឹក​ក្រូច​ ពេល​ក្មេងៗញ៉ាំទៅអាចបណ្តាលឲ្យមានអារម្មណ៍រវើរ​វាយជា​ដើម​ តែ​យ៉ាងណាពេលអស់ជាតិថ្នាំកុមារទាំងនោះនឹងវិលមកសភាពដើមវិញ។

ទាក់ទិនរឿងនេះ តារាចម្រៀង ម៉ៃ សុគន្ធ បានលើកឡើងថា «សូម​ប្រយ័ត្ន​ណាពុកម៉ែបងប្អូន យកចិត្តទុកដាក់ខ្ពស់​បន្តិ​ចលើ ​កូនតូចៗ​ដែលទៅរៀន ជាពិសេសលើចំនីអាហារ ឬទឹកក្រូចកូនក្មេង ពេល​នេះ​ថ្នាំឆ្កួត ឬភាសាបរទេសហៅថា Zombie បានមក​រាត​ត្បាត​ស្រុក​ខ្មែរយើងហើយ»។

ក្រោយជ្រាបដំណឹងនេះ សូមបងប្អូនមាតាបិតា ឬអាណាព្យាបាល​ទាំង​អស់ ដែលមានកូនតូចៗ មេត្តាបង្កើនការ​ប្រុងប្រយ័ត្ន និង​តាម​ដាន​កូនលោក​អ្នកផង ក្រែងវក់នឹងថ្នាំឆ្កួតរបស់បរទេសនេះ នាំឲ្យ​ខាត​ប្រយោជន៍ និងបានមិនបានរៀនសូត្រទៀតផង។

សូមទស្សនាវីដេអូ!!