ភ្នំពេញ៖ នៅមុននេះបន្តិច តារាចម្រៀងប្រសូត្រចេញពីនកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់អន្តរជាតិ Cambodia i dol កញ្ញា សុវត្ថិ ឌីធារីកា បានប្រកាសនៅក្នុងគណនីហ្វេសប៊ុកនាង ប្រាប់ចំហឲ្យ​អស់​មហាជនដឹងថា នាងរើសបានទូរស័ព្ទដៃសើរីទំនើបមួយគ្រឿង។

 

តារាចម្រៀង សុវត្ថិ ឌីធារីកា ក៏បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុកនាង ជាមួយនឹងដៃកាន់​ទូរស័ព្ទ​លើក​បង្ហាញថា « នៅវេលាម៉ោង11និង30 ថ្ងៃត្រង់ ថ្ងៃទី23/09/17នាងខ្ញុំរើសបានទូរស័ព្ទមួយគ្រឿង​ដែល​ភ្ញៀវបានភ្លេចនៅលើឡានតាក់ស៊ី។ សូមទាក់ទងមកលេខទូរស័ព្ទ 0962279727។