ព្រះសីហនុ៖ ក្រោយក្មេងសិស្សសាលា ៣នាក់ត្រូវរងគ្រោះដោយថ្នាំឆ្កួតម្យ៉ាងឈ្មោះថា Zombie ធ្វើឲ្យមាតាបិតា និងអាណាព្យាបាលទាំងអស់មានក្តីបារម្ភយ៉ាងខ្លាំង ចំពោះកូនៗដែលទៅសាលារៀន ព្រោះថា មិនដឹងជាកូនរបស់លោកអ្នកទិញអ្វីញ៉ាំនោះទេ។
មួយវិញទៀត ថ្នាំ Zombie ត្រូវបានគេផលិតឡើងស្រដៀងនឹងស្ករគ្រាប់ និងទឹកក្រូច សម្រាប់ក្មេងៗ អញ្ចឹងហើយ បើយើងមិនស្គាល់ ឬក៏មិនចាប់អារម្មណ៍មិនដឹងថា ជាសារជាតិញៀនឆ្កួតៗ ដែលសម្តែងអាការៈដូចខ្មោច រវើរវាយនិយាយគ្មានដឹងខ្យល់។
ថ្ងៃនេះ តារាញូស៍ សូមបង្ហាញបងប្អូនជាពិសេសមាតាបិតាសិស្សទាំងអស់ឲ្យបានស្គាល់ពីរូបរាងថ្នាំ Zombie ដើម្បីងាយស្រួលក្នុងការទប់ស្កាត់បុត្រធីតារបស់លោកអ្នកកុំឲ្យជ្រុលខ្លួនជាមួយថ្នាំនេះ ។
អ្នកវិទ្យាស្រាស្ត្របានប្រាប់ថា «ថ្នាំនេះ ជាប្រភេទថ្នាំម្យ៉ាងនាំចូលពីអ៊ឺរ៉ុប មានឥទ្ធិពលខ្លាំងណាស់អាចធ្វើឲ្យកម្តៅខ្លួនឡើងដល់ ៤០អង្សារសេ បណ្តាលឲ្យប៉ះពាល់ដល់សរីរាង្គផ្នែកខួរក្បាល និងតម្រងនោមទៀតផង»។
