ភ្នំពេញ៖ វិរៈសិល្បៈការនីនិងជា សាស្រ្តាចារ្យ អក្សរសាស្រ្ត​ខ្មែរ​អ្នក​គ្រូ គង់ ណារី ពេលនេះកំពុងសំរាកព្យាបាលជំងឺនៅមន្ទី​រពេទ្យ​រុស្សី​​ ដោយ​ជំងឺ ក្រិនថ្លើម​និងដុំសាច​កាចធ្ងន់ធ្ងរ ។
អ៊ឹម ជីវ៉ា ដែលបានសម្ដែង​នូវក្ដីកតញ្ញួ​រំលឹក​ដល់គុណ​គ្រូ​នោះ​ក៏បាន​បង្ហោះ​រូបនៅ​ក្នុង​ហ្វេស​ប៊ុក​ ដែលរូបលោកបាន​ទៅសួរ​សុខ​ទុក្ខ​ ព្រម​ទាំង​ភ្ជាប់មកជា​មួយសាររៀបរាបទាំងក្ដុកក្កួលថា«អ្នកគ្រូ គង់ ណារី គាត់​ចូល​មន្ទី​ពេទ្យ៧ថ្ងៃ ម​​​កហើយ តែគាត់លាក់មិនអោយអ្នក​ណា​ដឹង​ឡើយដោយហេតុផលខ្មាស់ទស្សនិកជន»។
តាមសារលោកអ៊ឹម ជីវ៉ា អ្នកគ្រូគាត់ថា«កុំអោយគេ​ថាសិល្បៈ​ពេល​ឈឺ​សុំអំណោយ ​ជំនួយមុនមកដល់ពេទ្យរុស្សី ។នេះអ្នកគ្រូ​បាន​គេច​ខ្លួន​ពួនសំងំមួយរយៈនៅខេត្តកំពង់ឆ្នាំង​ មិនអោយអ្នក​ណា​ដឹង​ឡើយ​»​។
គួរបញ្ជាក់ផងដែរថា តាមការបង្ហាញពីអ្នកសិល្បៈថា អ្នកគ្រូ គង់ ណា​រី ធ្លាប់បានបណ្តុះបណ្តាលជំនាញសិល្បៈដល់​អ្ន​​កជំនាន់ក្រោម មានកញ្ញា ទូច ស្រីនិច្ច លោកទិត្យ វិច្ចិការ លោក អឹង រដ្ឋាហៅទុយ កញ្ញា យ៉ងចានកណ្ណិការ លោ​​កអ៊ុក ណារីម លោក អ៊ឹម ជីវ៉ា ។ យ៉ាងណាកូនសិស្សដែលគាត់បានបង្ហាត់ និងនៅចងចាំគុណនេះ ហើយក៏គួរតែស្វះស្វែងទៅសួរអ្នកគ្រួនិងបានជួយលើកទឹកចិត្តគាត់»។