ភ្នំពេញ៖ ការបង្ហាញប្រសិទ្ធភាពដែលចេញពីធម្មជាតិពិតៗ និងកាន់តែមានភាពស្និទ្ធរណ្តំជាមួយនិងស្នាមញញឹមរបស់សិល្បករ សិល្បៈការនីតែងតែពោលពាក្យថា«ទីណាមានសិល្បៈទិនោះមាន Moly Fresh រស់ជាតិទឹកសំរងធម្មជាតិ នោះសុខភាពក៏ប្រសើដែរ»។

ដូចនេះហើយទឹកសំរងធម្មជាតិតែងតែបង្ហាញវត្តមាននៅក្នុងសង្គម ដែលប្រកាសខ្លួនជាប់និងទង្វើមនុស្សធម៍ដើម្បីថែរក្សាសុខភាពទាំងអស់គ្នា។

ម្ចាស់ផលិតផល Moly Fresh រស់ជាតិទឹកសំរងធម្មជាតិ​ អ្នកស្រីថេ ដាឡែន និងម្ចាស់ភោជណីដ្ឋានបាយ័នបឹងស្នោបានឲ្យដឹងថា« Moly Freshរស់ជាតិទឹកសំរងធម្មជាតិមុននេះមានឈ្មោះថាបាយ័នទឹកសំរងធម្មជាតិហើយក៏បានចូលរួមនិងសកម្មភាពមនុស្សធម៍»អ្នកស្រីបន្តទៀតថា«ព្រមទាំងសកម្មភាពសម្មាគមន៍សិល្បៈស្ម័គ្រចិត្តដើម្បីជួយសង្គមនៅថ្ងៃទី៦មេសាក្នុងកម្មវិធីរាត្រីកតញ្ញូនៅសណ្ឋាគារសុខានោះMoly Freshរស់ជាតិទឹកសំរងធម្មជាតិក៏ស្វាគមន៍ស្មគ្រចិត្តរួមចំណែកមហាកម្មវិធីកត្តញ្ញូនេះផងដែរ និងបន្តទៀតបើជាកម្មវីធីដើម្បីជួយសង្គម Moly Freshរស់ជាតិទឹកសំរងធម្មជាតិ និងបន្តធ្វើផងដែរដើម្បីជួយសង្គមទាំងអស់គ្នា»។