ភ្នំពេញ៖ នៅមុននេះបន្តិចតារាចម្រៀងផលិតកម្មអ៊ិម លោក វណ្ណា ស័ក្តិ ដែលជាកូនលោកយាយ ណយ សំណាង វីរៈសិល្បការិនី កំប្លែងដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងជាច្រើនក្នុងសង្គមសិល្បៈ លោក បានបង្ហោះសារ និងរូបភាពរៀបរាប់ពីស្ថានភាពជំងឺរបស់ម្ដាយ ដេកឈឺលើគ្រែ។

ក្រោយពីកូនប្រុសសំណប់ចិត្ត វណ្ណា ស័ក្តិ ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះពេលនេះស្ថានភាពម្ដាយរបស់លោកបានធូរស្បើយខ្លះហើយ។ក្នុងសារនោះ វណ្ណា ស័ក្ក បានរៀបរាប់ថា«ឡូវម៉ាក់ខ្ញុំបានធូរស្បើយបន្តិចហើយ ខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានជូនពរនិងបារម្មណ៍ដល់ម៉ាក់របស់ខ្ញុំ….ខ្ញុំគ្មានអ្វី ក្រៅពីរពាក្យអរគុណអស់ពីបេះដូង …..!»។
យ៉ាងណាមិញក្នុងដំណើរយកម្ដាយទៅសង្គ្រោះជាបន្ទាន់នេះលោកមិនបានបញ្ជាក់ឈ្មោះមន្ទីរពេទ្យឲ្យបានដឹងនោះឡើយ បានត្រឹមរៀបរាប់ពីស្ថានភាពជំងឺម្ដាយតែប៉ុណ្ណោះ។