ភ្នំពេញ៖ជាការពិតណាស់គ្រួសារតារាសម្ដែងសាច់សខ្ចី និងជាអ្នកជំនួញស្រីវ័យក្មេង អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី កំពុងត្រៀមទទួលសមាជិកថ្មី មកបំពេញភាពកក់ក្ដៅបន្ថែម ក្នុងរង្វង់គ្រួសារ ដ៏មានសុភមង្គល។
ច្បាស់ណាស់អ្នកម្ដាយសម័យថ្មី អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញពីទំហំចិត្ត នៃការស្រលាញ់ ដែលម្ដាយមានចំពោះកូន ដោយត្រៀមខ្លួន រួចជាស្រេចដើម្បី ស្វាគមន៍ មុខមាត់កូនស្រី សំណព្វចិត្តរបស់ខ្លួនដែរ។
ជាក់ស្ដែងអ្នកនាង បានរៀបចំសម្លៀកបំពាក់ Cute Cute មានទាំងស្បែកជើង កាបូប ដ៏គួរឲ្យស្រលាញ់ សម្រាប់កូនស្រី ដោយបន្ថែមសារមួយ ដែលបានបង្ហោះក្នុងបណ្ដាញសង្គមថា៖ «waiting for my girl mommytobe love babygirl» ។