ភ្នំពេញ៖ ពិធីដង្ហែព្រះពុទ្ធរូបត្រូវធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយផ្លូវ ដែលមានពុទ្ធបរិស័ទចូលរួម​រាប់ពាន់នាក់។ យ៉ាងណាមិញរូបនោះ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានធ្វើការស៊ែរឡើងភ្លូកទឹកភ្លូកដី ប៉ុន្តែទិដ្ឋភាពនោះមិនត្រូវបានប្រភពដើមបញ្ជាក់ថានៅទីណា ឬខេត្តណានោះទេ ដោយគ្រាន់តែដឹងថា នៅប្រទេសកម្ពុជា។

អ្នកចូលរួមដង្ហែ និងផ្តិតយករូបភាពនោះបានប្រាប់ក្នុងសំណេរលើបណ្តាញសង្គមហ្វេសប៊ុកថា «ការដង្ហែព្រះពុទ្ធរូបប្រសូត,ត្រាស់ដឹង,បរិនិព្វាន»។

គោលបំណងធំសម្រាប់ពុទ្ធបរិស័ទ្ធនោះ ត្រូវបានប្រភពដដែលបន្តថា «គេប្រារព្ធពិធីនេះឡើង ដើម្បីរំឭកថ្ងៃដែលព្រះពុទ្ធប្រសូត, ត្រាស់ដឹង និងបរិនិព្វាន ហើយមួយវិញទៀ ដើម្បីសូមសេចក្តីសុខចម្រើនចូលមានដល់ខ្មែរទាំងអស់គ្នា»។