ភ្នំពេញ៖ អ្នកមេម៉ាយកូនមួយចាយសម្រស់ ពិធីការិនីនិងតារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី ដែលល្បីភ្ជាប់ចំ​ណ​ងស្​​នេ​ហ៍កីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេដនោះកុំពុងមានទីផ្សារសិល្បៈកើនឡើងជាលំដាប់មិនថាសម្ដែង និងជាការិនីតាមឆាកតន្ត្រីធំៗឡើយ។

ជាក់ស្ដែងថ្មីៗនេះម្ចាស់បទ «អតីត» លោក Shutter Shoot បានបង្ហោះ MV ផ្លូវការរបស់បទ​ច​ម្​រៀ​​ង​ម​នោ​ស​ញ្ចេ​ត​នា​​មួយនេះ លើគណនីហ្វេសប៊ុក របស់លោក ដោយក្នុងនោះមានវត្តមានពិធីការិនី និងតារាសម្ដែង ដែលមានបទពិសោធន៍ខ្ពស់ អ្នកនាង សុខ សោម៉ាវត្តីតួស្រីផងដែរ។
ជាមួយគ្នានោះស្រាប់តែតារាស្រូរូបនេះរៀបរាប់សារភ្ជាប់ជាមួយវីដេអូក្នុងន័យស្នេហ៍ក្រៅឆាកផង ក្នុងឆាកផង ដោ​យ​លើក​ឡើងថា«មនុស្សស្រីស្រលាញ់គឺស្រលាញ់ខ្លាំងណាស់ មិនចង់បាត់បងមនុស្សដែលខ្លួនស្រលាញ់ទៅណាទេ ព្រោះ​​ទំ​រាំ​​ចំណាយពេលយល់ចិត្តគ្នាគឺឆ្លងកាត់ពេលវេលា ការលំបាក និង ឧបសគ្គច្រើនណាស់ »។
អ្នកម៉េម៉ាយរូបនេះក៏ភ្ជាប់ទៅក្នុងន័យបទចម្រៀងទៅវិញថា«ដូច្នេះសូមកុំយកការសប្បាយតែ1ភ្លែតរបស់អ្នក បំផ្លាញក្ដីស្រលាញ់មួយនេះ អោយក្លាយជា « អតីត »« ខ្ញុំចង់ក្លាយជាមនុស្សបច្ចុប្បន្ន និង អនាគតរបស់អ្នករហូតទៅ » មិនមែន អតីតNew MV « អតីត »»។

ខណៈនោះផងដែរបណ្ដាអ្នកគាំទ្រលើកឡើងថា«គួរឲ្យចាប់អារម្មណ៍ ការសម្ដែងលើកនេះ ធ្វើឲ្យ វត្តី ចូលតួខ្លាំងមែនទែន ព្រោះតែត្រូវ ដើរតួកម្សត់ ចាយទឹកភ្នែក សឹងគ្រប់ឈុត ធ្វើឲ្យអ្នកទស្សនា ពេញចិត្តជាខ្លាំង។