ភ្នំពេញ៖ អ៊ុំ គន្ធា ដែលបង្ហាញពីទុក្ខវេទនានិងក្តីសង្វេក អត់ប្រាក់ទិញម្ហូបចំណីធ្វើចង្ហាន់ទៅវត្តរដូវបិណ្ឌភ្ជុំ ក៏ត្រូវបានសប្បុរសជនជាច្រើនជួយ ទំនុកបំរុង ទិញបានម៉ូតូអោយកូនជិះ ។ ពេលនេះក៏ទទួលឱកាស សម្រេចបំណងឡើងកាន់ឆាកខនសឺតជាថ្មី ដែលផ្តល់ដំបូងគេងលោក ចារ រិទ្ធី ។

នៅក្នុងហ្វេសប៊ុកអ្នកគ្រប់គ្រងកម្មវិធីកម្សាន្តទូរទស្សន៍អាស៊ីអាគ្នេឃ៍ លោក ចា រិទ្ធី  ដែលមួយរយៈ នេះទទួល បានការគាំទ្រខ្លាំង ពីការប្រកូកប្រកាសសាទរអ្នកចម្រៀងក្រៅអាជីពដែលមានសំឡេង ច្រៀងពិរោះ និង ទទួលបានការគាំទ្រនៅក្នុងបណ្តាញសង្គមឲ្យមានឱកាសឡើងបង្ហាញសមត្ថភាពនៅក្នុងកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេឃ៍ក្នុងកម្មវិធីប្រគំតន្រ្តីចុងសប្តាហ៍នោះ។

នៅថ្ងៃទី២៣ខែកញ្ញា ក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌ លោក ចា រិទ្ធី បង្ហោះសារដ៏ទាក់ទាញលើវត្តមាន អ្នកនាង អ៊ុំ គន្ធា ថា « «សួរស្ដីបងប្អូនជាទីស្រលាញ់ទាំងអស់គ្នា រូបខាងក្រោមនេះគឺអ្នកនាងអ៊ុំ គន្ធា គឺជាអ្នក ចម្រៀង ម្នាក់ដែលកំសត់ហើយអភ័ព្វបំផុត ខ្ញុំបានអញ្ជើញគាត់ឲ្យមកច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅថ្ងៃអាទិត្ យទី24-09-17 ក្នុងកម្មវិធីតន្ត្រីមហាជន ដែលមានផ្សាយផ្ទាល់នៅម៉ោងប្រាំល្ងាច»។ អ្នកគ្រប់គ្រងកម្មវិធី កម្សាន្តទូរទស្សន៍អាស៊ីអាគ្នេឃ៍រូបនេះទទួចថា « ដូចនេះសូមបងប្អូនទាំងអស់ពិតជាបានជួបនិង អ៊ុំ គន្ធា សា ជាថ្មីនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៏សូមបងប្អូនរង់ចាំតាមដានទស្សនានិងជួយផ្ដល់កម្លាំងចិត្តដល់អ្នកចម្រៀងអភ័ព្វម្នាក់នេះ ផង ៕