ប៉ៃលិន៖ គ្រោះទឹកភ្លៀងបានបង្កជាជំនន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទាំងកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។

លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បានឲ្យដឹងថា «ផ្ទះប្រជាពលរដ្ឋចំនួន២១ខ្នង និងផលដំណាំចំនួន៣០ហិកតា ត្រូវបានជន់លិចដោយទឹកភ្លៀង»។

ជាមួយគ្នានេះដែរ ក្រុមការងារ របស់មន្ទីរធនធានទឹក បាននិងកំពុងចុះអន្តរាគមន៍ បើមុខទឹកបង្ហូរតាមប្រឡាយ ធ្វើយ៉ាងណាជួយសង្រ្គោះផលដំណាំប្រជាពលរដ្ឋ និងផ្ទះដែលរងគ្រោះ។ ខណៈនេះទឹកកំពុងស្រកជាបណ្តើរៗ ហើយមិនយូរប៉ុន្មានទេពលរដ្ឋអាចធ្វើដំណើរជាធម្មតាវិញ៕