ភ្នំពេញ៖ ជារឿយៗគ្រួសារតារាកំប្លែងនាយ ពាក់មី ហាក់មានក្តីសុខណាស់ ខណៈមានការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយតែងតែសរសើរប្រពន្ធចំពោះមុខមិត្តភក្រ និងតាមកញ្ចក់ទូរទស្សន៍ទៀតផង។
ជាការពិតណាស់ថ្មីៗនេះតារាកំប្លែងដ៏ល្បីឈ្មោះលោក ពាក់មី បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន លាន់មាត់សរសើររូបលោក និងភរិយាស្ទើរតែគ្រប់គ្នា ដោយលោកក៏បានភ្ជាប់សាររៀបរាប់ថា«ហាហា ពីមុនប្តីរៀបឥដ្ធប្រពន្ធលាយកំបោរ ឥឡូវប្តីច្រៀងប្រពន្ធអ្នកចាក់ភ្លេង កូនផ្ញើគេមើលឲ្យខិខិ»។
គួរបញ្ជាក់ផងដែរប្ដីប្រពន្ធមួយគូនេះធ្លាប់ឆ្លងកាត់រឿងរ៉ាវគ្រប់បែបយ៉ាង ចាប់តាំងពីបាតដៃ គ្មានអ្វីសោះ មកដល់ពេលនេះ ក៏ប៉ុន្តែអ្នកទាំងពីរ នៅតែនៅ និងធ្វើការជាមួយជានិច្ច។