ភ្នំពេញ៖ លោកតាអាយុជាង ៨០ឆ្នាំម្នាក់ ត្រូវបានលោកយាយ និង​កូនៗ​បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗ បន្ទាប់​ពី​សុខ​ភាព​របស់លោកតាកាន់តែស្រុតចុះជាលំដាប់ ដោយជំងឺជរាភាព។

ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់លោកយាយ បានទៅឱប​ថើប​លោក​តា​ដោយ​ក្តីអាណិតអាសូរបំផុត ហើយលោក​យាយខ្លាចបាត់បង់លោក​តា​ព្រោះធ្លាប់រស់នៅកក់ក្តៅជាមួយគ្នា​ជាង ៦០ឆ្នាំមកហើយ មិន​ដែ​ល​កើតមានរឿងតក់ស្លុតបែបនេះឡើយ។

យ៉ាងណាមិញលោកយាយក៏មានវ័យជរាដែរនោះ បានផ្តាំថា «តា​វា​ត្រូវតស៊ូឡើង នៅផ្ទះមានកូន និងចៅៗ នៅចាំយើង! ឆាប់ជាឡើង! ទៅ​ផ្ទះយើងវិញ ទៅមើលចៅៗទាំងអស់គ្នា»។

សូមទស្សនាវីដេអូ!!