សៀមរាប៖ ខណៈប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងតែបង្កើនការចោលសំរាមពាសវាលពាស់កាល សឹងតែពេញមួយផ្ទៃប្រទេសនោះ ប្រៀបដូចជាបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។
បច្ចុប្បន្ន នៅកន្លែងខ្លះនៃខេត្តសៀមរាបមានគំនរសំរាម និងថង់ប្លាស្ទិកហើរសំពីងសំពោងក្បែរផ្ទះ និងតាមផ្លូវមួយចំនួនទៀតផង។ ទំនងជាទើសភ្នែក ជនបរទេសជាច្រើនឲ្យតែមកធ្វើដំណើរកម្សាន្តនៅលើទឹកដីប្រទេសកម្ពុជា ក៏នាំគ្នារើសសំរាមទាំងនោះ ក៏ធ្វើឲ្យមានមតិថា «ផ្ទះខ្លួនឯងតែបែរជាឲ្យគេមកសំអាតឲ្យទៅវិញមើលទៅគួរឲ្យខ្មាស់គេណាស់»។
ជារឿយៗពលរដ្ឋរស់នៅភាគច្រើននៅមិនចោលទម្លាប់នេះសោះ បានយកសំរាម ទៅគ្រវាត់ចោលពាសវាលពាលកាលលើដីទំនេរទាំងនោះ រហូតមានជនជាតិជប៉ុនគាត់ជួយសំអាតសំរាមដែលគេទុកយូរស្អុយមួយ!នៅក្បែរស្ថានីចាក់សាំងសៀមរាប!អាណិតណាស់ដែរធ្វើទាំងកណ្តាលថ្ងៃត្រង់បែកញើសស្រាក់តែម្ដង៕
