ភ្នំពេញ៖ រថយន្តមួយគ្រឿងបានថតចោលនៅមុខផ្ទះ ស្រាប់​តែដើម​ឈើដែលមានអាយុកាលច្រើនឆ្នាំបានបាក់សង្កត់ បណ្តាល​ឲ្យរង​ការ​ខូចខាតផ្នែកដំបូល និងកញ្ចក់ខាងមុខរថយន្ត។ ហេតុការណ៍នេះបានកើតឡើងនៅមុននេះបន្តិច ថ្ងៃទី៣០ មេសា តាម​បណ្តោយផ្លូវកម្ពុជាក្រោម ជិតមន្ទីរពេទ្យពិភពបញ្ញា។

រំពេចក្រោយមកអាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅសាលាខណ្ឌ និងបានយករថយន្តមួយគ្រឿងមកស្ទួចដើមឈើចេញពីដំបូលឡាន និងធ្វើការបោសសម្អាតដើមឈើនោះចេញភ្លាមៗ។

យ៉ាងណាមិញ ហេតុការណ៍នោះមិនបង្កការគ្រោះ​ថ្នាក់ដល់​មនុស្ស​ឡើយ តែក៏សូមឲ្យបងប្អូនទាំងអស់បង្កើនការ​ប្រុងប្រយ័ត្នឲ្យ​បាន​ខ្ពស់ ព្រោះរដូវនេះអាចមានភ្លៀងធ្លាក់ និងខ្យល់ផង ម្ល៉ោះហើយ សូមបងប្អូនកុំជ្រក ឬថតឡាន ម៉ូតូ ក្រោមដើមឈើ។

សូមទស្សនាវីដេអូ!!