ភ្នំពេញ៖តារាស្រីរាងតូចច្រឡឹកដែលទើបនឹងបង្កើនរាសី បង្ហាញពីឱកាសប្តូរម៉ាករថយន្តស៊ើរីទំនើប នៅមុននេះនាងក៏បង្ហាញក្នុងដំណើរស្ថិតក្នុងរថយន្ត ដៃមានព្យូរសេរ៉ូផង ។ ខណៈនាងនាងក៏បានបង្ហាញថា «បើកឡានបណ្ដើរ ព្យួរសេរ៉ូមបណ្ដើរ កុំចូជាមូយ ណូម័រ អស់សេរ៉ូមរៀបចំខ្លួនធ្វើការទៀត ឈឺហើយមិនអាចសម្រាកនៅពេទ្យ ជាអារម្មណ៍ដែលជួបញឹក ហើយក៏សុំាទៅហើយដែរ» ។
រូបភាពរបស់ កញ្ញា ណូម័រ បង្ហាញពីអាការៈឈឺហើយនៅព្រឹកស្វែងទៅរកលុយទៀតនោះ ក៏ធ្វើឲ្យអ្នកគាំទ្រ ដែលមុននេះក៏ដឹងថា នាងខំប្រឹងសាទរ ឱកាសរកចំណូល ឲ្យកើនតាមរាស៊ី ទិញឡានថ្មី ក៏នាំគ្នាទទូចថា« សម្រាកខ្លះទៅកុំខំខ្លាំងពេក»។ស្របពេលមហាជនមួយចំនួនសម្ដែងក្ដីបារម្ភខ្លាំងនិងមានប្រិយមិត្តមួយចំនួនចោទសួរថា ឈឺអីបង? នាងតបថា « ចេះតែក្តៅខ្លួន អស់កំលាំង មិនស្រួលខ្លួន»។
