កំពង់ស្ពឺ៖ក្មេងស្រីវ័យ៥ឆ្នាំ​ ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់​ស្ពឺបង្ហាញ​ភ្ជាប់ជាមួយ​លិខិតអនុញ្ញាត​ផ្លូវ​ឲ្យ​ឡើង​ទៅ​សិក្សា​នៅ​កម្រិត​ថ្នាក់​ទី​៤​ នៃសាលាបឋមសិក្សាតានួន។

បន្ថែម​ពី​លិខិត​ផ្លូវ​ការ​ដែល​មាន​ត្រា​និង​ហត្ថលេខារដ្ឋមន្រ្តីក្រសួង​អប់រំ​យុវជននិង​កីឡា បណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន​  ក្នុង​បណ្តាញ​សង្គម​ក៏​បាន​ឲ្យ​ដឹងបន្តថា«កុមារីអាយុ៥ឆ្នាំរូបនេះមានឈ្មោះ ប៊ី បាន់លក្ស្មី រស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយ​សារ​មន្ទី​រអប់​រំយុវ​ជន និងកីឡាខេត្តកំពង់ស្ពឺឃើញថា កុមារីនេះមាន​សមត្ថ​ភាព​ខ្ពស់ពិសេសបានស្នើសុំរដ្ឋមន្ត្រី ដាក់កុមារីឲ្យរៀនថ្នាក់ទី៤ ដោយ​ស្វ័យ​ប្រវត្តិ»។
ខណៈមានការលើកឡើងបន្តថា«ដោយសារកុមារីរូបនេះ មាន​សមត្ថ​ភាព អាចយល់ដឹងលើមុខវិជ្ជាសិក្សាថ្នាក់​ទី​៤​ចំ​ណេះទូ​ទៅបាន​តាម​និយាម​គរុកោសល្យ។តាមការឲ្យ​ដឹងពីអ្នកជិតខាងបាន​ឲ្យដឹងថា​កុមារីបានអាយុ៣​ឆ្នាំ​ឱពុ​ក​ម្តាយបានយកទៅដាក់នៅសាលាមតេយ្យ ព្រោះពេលខ្លះនាងតែងទៅលបមើលថ្នាក់កុមារផ្សេងៗរៀននៅសា​លា​​ប​ឋ​​មសិក្សា រហូតដល់អាចអានអក្សរ និងធ្វើលំហាត់​នៅថ្នាក់​បឋ​មសិក្សាទី១+ទី២និងទី៣បាន រហូតដល់អាយុ៥ឆ្នាំកុមារីអាច​ចូល​រៀ​ន​ថ្នាក់ទី៤ចំណេះទូទៅបាន»។
យ៉ាងណាមិញកុម៉ារីរូបនេះគឺជាគំរូដ៏ល្អសម្រាប់ក្មេងៗដទៃ និងសង្គមផងដែរ អ្វីដែលកាន់តែពិសេសនោះគ្រួសារក៏មានមោទនភាពជាខ្លាំងចំពោះកូនស្រីរូបនេះផងដែរ។