ភ្នំពេញ៖ សូដា នីតា ស្រាប់តែបង្ហាញទាំងអារម្មណ៍បែបនឿយណាយនិងអតីតកាល កំពុងព្យាយាម វិល មក លង​បន្លាចនោះ នាងបានរៀបរាប់ថា «សុំទោសពួកយើងបែកគ្នាយូរហើយ គួរកុំបន្ត ការផ្ញើសារ រឺ តេមកខ្ញុំ ទៀតអី ទោះខ្ញុំលើកនិយាយ មិនថាលេខដៃ រឺ ហ្វេសប៊ុក ឡាញ តែខ្ញុំលើកក្នុងន័យគិតថាជា ការរាប់អានធម្ម តានោះទេ គួរកុំចំណាយពេលជាមួយខ្ញុំទៀតអី មនុស្សយើងកើតមក មិនមែនកំណត់វាសនាអោយមនុស្ស ម្នាក់ស្រលាញ់មនុស្សម្នាក់ហ្នឹង ១ជីវិតនោះទេ គឺស្ថិតលើការរស់នៅ បើយើងរស់នៅមិនចុះសម្រុងគ្នាហើយ យើង គួរ​​តែរកផ្លូវរៀងៗខ្លួនវាជាជម្រើសល្អបំផុត»។Image may contain: 1 person

ឮនាង សូដា នីតា រៀបរាប់បែបនេះ ក៏ធ្វើឲ្យមហាជននឹកភ្លក់ចំថា « ច្រើនឆ្នាំហើយ សូដា នីតា បានចែក ផ្លូវពីគូដណ្តឹង អាណិកជនកាណាដា ឈ្មោះ ឆាយ វិបុល ហើយតាំងពីពេលមក ក៏មិនបានលេចឮថា នីតា បាន ភ្ជាប់ស្នេហ៍ជាមួយបុរសណាថ្មី ដែលបណ្តាលឲ្យបែកគ្នា ធ្វើឲ្យមនុស្សប្រុសម្នាក់ នោះក្លាយជាមនុស្ស អតីត កាល សម្រាប់ នីតា ម្នាក់ទៀតដែរ។ ដូចនេះ មហាជនក៏សន្និដ្ឋានចំៗថា «កាលដែលមនុស្សអតីត មករំខាន នីតា ក៏គ្មានបុរសណាក្រៅ ពីលោក ឆាយ វីបុលដែរ»។Image may contain: 1 person, standing

ខណៈក្នុងសារនោះដែរ នីតា ក៏បានបន្តថា «ហើយខ្ញុំសូមផ្តាំថា មនុស្សស្រីដូចជាខ្ញុំ មិនដែល និយាយ ថា ស្តាយ ក្រោយឡើយ ព្រោះខ្ញុំមុននឹងធ្វើអ្វីមួយខ្ញុំគិតហើយ ហើយទោះជាខុសរឺត្រូវ ក៏នីតា មិនថាស្តាយ រឺ ចង់ត្រ ឡប់ ក្រោយឡើយ សុំទោសពួកយើងដើរបែកផ្លូវគ្នាមកសែនឆ្ងាយហើយ កុំនឹកនាទៀតអី សង្ឃឹមថាអ្នកមើលឃើញ គួរយល់ បើសិនជាអាចកុំតេមកខ្ញុំទៀតអី ខ្ញុំសូមរស់នៅជាមួយការងារ មិនចង់វិលវល់គិត រឿងជីវិតគូរអត់ ប្រយោជន៍ទៀតទេ ចាស់ៗអស់ហើយ គួរគិតខ្លះទៅសុំទោស ខ្ញុំដាច់ចិត្តសរសេរជាសារធារណៈបែបនេះ ពីរឿង ផ្ទាល់ខ្លួន ព្រោះខ្ញុំហត់នឹងពន្យល់អ្នកពេក»៕Image may contain: 3 people, people smiling, people standingImage may contain: 1 person, smiling, standing, wedding and flowerImage may contain: 3 people, people smiling, people sitting and outdoor