តាកែវ៖ មុននេះ លោក ដួង សុខគា ពិធីករកំប្លែងនិងជាអ្នកចម្រៀងអាយ៉ៃ បានធ្វើឲ្យមនុស្សអស់មួយនគររំ ភើ ប ចិត្តគ្រប់ៗគ្នា និងសារប្រកាសតាមរកមិត្តភក្កិ បាត់បង់សតិដើរបាត់ពីផ្ទះ ក្នុងចេតនារកឲ្យឃើញនិងនាំទៅព្យា បាល ក្រែងបានប្រសើរជួយដល់គ្រួសារក្រីក្ររបស់គ្នាវិញ។
ក្នុងសារប្រកាសរបស់ លោក ដួង សុខគា ដែលរៀបរាប់រំឭកអនុស្សាវរីយ៍មិត្តភក្កិបាត់បង់សតិ ថា ជាមិត្តធ្លាប់ ក​ម្ស​ត់រៀនជាមួយគ្នាតាំងពីថ្នាក់បឋម គាត់ឈ្មោះ ញ័រ នួន គ្រួសារគាត់ក្រណាស់ កាលនៅរៀនគាត់ខំដើរដាក់​មង ដាក់បង្កៃរកត្រីលក់យកលុយរៀន គាត់រៀនពួកែ ហើយបានប្រលងគ្រូជាប់ មិនទាន់ទាំងបានបើកប្រាក់ខែម្តង​ផ​ង​ ស្រាប់តែគាត់ មិនដឹងមូលហេតុអ្វី បែរបាត់បង់សតិ ។ បើបងប្អូនណាបានជួបគាត់ប្រាប់ខ្ញុំផង ខ្ញុំចង់​ជួយ​គាត់ យកគាត់ទៅព្យាបាល។
បំណងលោក ដួង សុខគា មិនក្លាយជាការប្រកាសខ្យល់នោះទេ ពោលគឺក្រោយការប្រកាសរយៈពេល២ថ្ងៃ លោក ដួង សុខគា បានរកឃើញមិត្តដ៏កម្សត់ ញ័រ នួន ហើយក៏កំពុងស្វែងស្វះរកគ្រូបុរាណផងនិងថ្នាំវិទ្យាសាស្រ្តផងព្យាបាលមិត្តដ៏កម្សត់ម្នាក់នេះ ។

ក្នុងក្តីសង្ឃឹមមិត្តនិងវិលរកភាពប្រសើរ ក្នុងទឹកចិត្តចំណាយថ្លៃព្យាបាលទោះអស់ប៉ុន្មាននេះ លោក ដួង សុខគា ក៏បានកៀរគរកជំនួញជួយគ្រួសារ មិត្តដ៏កម្សត់ ដែលបាត់បង់សតិ នោះផងដែរ។
ក្នុងនោះនៅថ្ងៃទី៣០ខែមេសានេះ លោក ដួង សុខគា រៀបរាប់ទាំងត្រេកអរពេលមានសប្បុរសជនចូលរួមលើកទឹកចិត្ត ដែលបាននាំយកអំណោយសប្បុរសជនជួយដល់មិត្តខ្លួននោះ លោកក៏ជួសមុខថ្លែងអំណរគុណផង​ដែរ​ថា​«​ព្រះ​​តេជព្រះគុណ ភិន វុទ្ធី ព្រះចៅអធិការ វត្តប្រាសាទនាងខ្មៅ ជួយលោក ញាល់ នួន អង្ករទឹកត្រី ទឹកស៊ីអ៊ីវ ឆៃ​ប៉ូវ»។
លោកបន្ថែមទៀតថា«ខ្ញុំព្រះករុណាថ្វាយបង្គំអរព្រះគុណម្ចាស់។ ក្នុងនោះមិត្តរួមជំនាន់ គរុកោសល្យភូមិភាគ នាំថវិកា 50 ម៉ឺនរៀន និង មានមិត្តភក្តិមកសួរសុខទុក្ខ និងទិញនំចំណីមកឲ្យផងដែរ។ សូមអរព្រះគុណ សូមអរគុ​ណ​។​ស្ថានភាពគាត់ពេលនេះហាក់ប្រសើរ»។