ភ្នំពេញ៖ តារាចម្រៀង រិន សាវេត ក្លាយជាកំលោះពោះម៉ាយកូនមួយរស់នៅហ្មងៗ ទាំងភរិយាយស្លាប់ចោល​រយៈ​ពេលមួយឆ្នាំហើយ ហើយឱកាសខែមេសាឆ្នាំ២០១៨នេះ ក៏ត្រូវបានមហាជនចងចាំថា ជាវេលាខួបមួយឆ្នាំ​នៃ​មរ​ណៈភាព ភរិយាដ៏កម្សត់តរបស់តារាចម្រៀងរិន សាវេត។Image may contain: 1 person

តបនូវការចង់ចាំរបស់មហាជននោះ លោក រិន សាវេត ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើល​និងសារបង្ហាញពី​ការរៀប​ចំ​ដំណើរចាកសឆ្ងាយមួយគ្រា។ ក្នុងសារដែលមហាជនគិតថា មកពញ្ញាក់អារម្មណ៍ពួកគេទាំងកំពុងចាំអ៊ុតថា លោក រិន សាវេត មានធ្វើពិធីអ្វីសម្រាប់ខួបមួយឆ្នាំ នៃមរណៈភាពភរិយាយកម្សត់នោះ លោក រិន សាវេត ដែល​ថតភ្ជាប់ជាមួយលិខិតឆ្លងដែរផងនោះក៏បានសរសេរថា «លាហើយភ្នំពេញ ជួបគ្នានៅវត្ត​សំរោង​អណ្តែត​»។Image may contain: 1 person, standing and shoes

យ៉ាងណា លោក រិន សាវេត ក៏មិនបានបង្ហាញថា ដំណើរធ្វើឲ្យភ្ញាក់ផ្អើលនៅលើទីតាំងវត្តសំរោងអណ្តែតនោះ ជា​ដំណើរយកចង្ហាន់មកព្រគេនព្រះសង្ឃឧទិសកុសលជូនប្រពន្ធសម្រាប់ថ្ងៃខួបមួយឆ្នាំឬយ៉ាងណានោះដែរ ។ យ៉ាង​ណាមិញក៏មានប្រិយមិត្តមួយចំនួនពោលសរសើរថា « លោក ពូកែកំប្លែងណាស់ ចេះរកនឹកឃើញ ជូនពរ ឆាប់ជាដាច់»៕Image may contain: 1 person, standingImage may contain: 1 person, smiling, selfie, suit and close-upImage may contain: 1 person, night, close-up and outdoor