ភ្នំពេញ៖នៅថ្ងៃទី ៣០ ខែមេសា នេះ លោក ឧកញ៉ាទុំ សារ៉ុត ហៅ នាយឃ្លោក និងក្រុមការងារ តំណាង​ឲ្យ​សមា​គមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម បាននៅយកមូលនិធិសិល្បៈចាស់ជរា ទៅជូនលោក ពៅ គីសាន់ ហៅ នាយ ឆើត តារាសម្តែងនិងកំប្លែងដេកឈឺនៅផ្ទះ ស្ថិតនៅតំបន់ជាងក្រុងក្បែរភ្នំបាសិត។Image may contain: 2 people, people sitting

ប៉ុន្មានថ្ងៃមុននេះ នាយ ឆើត បានប្រាប់មកតារាញូស៍ថា«  លោកកំពុងរស់​នៅជុំប្រពន្ធ​កូននៅនៅតំបន់​ឆ្ងាយ​ពីដីក្រុង កំពុងរស់នឹងជីវភាពខ្វះខាតប្រាក់កាក់ដើម្បីមើលជំងឺ និងត្រូវដេកឈឺ១កន្លែង ដោយ​ជើង​ខាង​​​ស្តាំឈឺស្ពឹកដើរមិនរួច បណ្តាលមកពីបែកឌីសចង្កេះ»។Image may contain: 5 people, people sitting and indoor

រំពេចពីទទួលដំណឹងតារាសិល្បៈ កំពុងជួបផលវិលបាកក្នុងជីវិតគ្រួសារហើយ ក៏ឈឺទៀតនោះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម នៅព្រឹកថ្ងៃទី៣០ខែមេសានេះ បានចាត់តំណាង មាន លោក ឧកញ៉ា ទុំ សារ៉ុត ហៅនាយ ឃ្លោក លោក ជា ណូបូ រួមនឹងតារាសិល្បៈជាច្រើននាក់ នាំយកមូលនិធិសិល្បៈ​ចាស់​ជរា ជូននាយ ឆើត ដល់ទីជម្រក់។Image may contain: 1 person, sitting

តាមគ្រូពេទ្យបានប្រាប់ថា « ត្រូវវះកាត់ទើបអាចជាបាន ប៉ុន្តែវាជាការលំ​បាកបំផុតសម្រាប់គាត់ព្រោះពុំ​មាន​ថវិកាសម្រាប់ចំណាយក្នុងការវះកាត់ ស្ថានភាពគាត់អាចធ្ងន់ធ្ងរជាង​ហ្នឹង​បើបណ្តែតបណ្តោយយូរជាងនេះ»។