ភ្នំពេញ៖ នាពេលបច្ចុប្បន្នតារាស្រីមុខស្រស់ សម្រស់បាន អ្នកនាង ពេជ្រ សោភាកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាមួយការចេញចម្រៀងថ្មីៗ ដែលត្រូវចិត្តយុវវ័យមិនថាក្នុងឬក្រៅប្រទេស ដែលម្នាក់ៗ សុទ្ធសឹងតែស្រលាញ់ ពេញចិត្តនាងជាខ្លាំង។
ស្ដែងចេញពីការស្រលាញ់ និងចូលចិត្តពីសំណាក់អ្នកគាំទ្រនោះតារាស្រីល្បីមិនក្រោម១០ឆ្នាំ រូបនេះ ក៏បានបង្ហោះរូបភាព ឲ្យឃើញពីទឹកចិត្ត ហ្វេន ដែលបានចំណាយលុយ ផ្ទាល់ខ្លួនទិញកាដូរជូននាង ប៉ុន្តែ ទស្សនិកជន ប្រហែលជាមិននឹកស្មានទេថា របស់ដែល អ្នកគាំទ្រ ឲ្យនាង គឺជាស្បែកជើង ម៉ាកល្បី Puma ដែលមានតម្លៃ មិនថោកនោះទេ។
ជាមួយគ្នានោះនាងក៏ភ្ជាប់មកជាមួយសារអគុណផងដែរ ដោយលើកឡើងថា«មកដល់ផ្ទះហើយ នៅអង្គុយមើលស្បែងជើងfanបានធ្វើជាកាដូអោយច្រៀងចប់លើកអោយជាកាដូខ្ញុំចង់គាំគាត់ដឹងថាខ្ញុំស្រលាញ់ស្បែក​ជើ​ង​puma អរគុណរាជ»។