អាហ្កានីស្ថាន៖ លោក អាម៉ាដ ហ្សាហ៍ អ្នកយកព័ត៌មាន​ម្នាក់របស់ BBC ត្រូវបានខ្មាស់កាំភ្លើង​បាញ់សម្លាប់នៅ​ភាគ​ខាងកើត ប្រទេស​អាហ្វហ្កានីស្ថាន កាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨។

ការបាញ់ប្រហារលោក អាម៉ាដ ហ្សាហ៍ អាយុ ២៥ឆ្នាំនោះ ត្រូវបានធ្វើឡើងខណៈលោកកំពុងជិះកង់កម្សាន្ត ហើយក៏ស្របពេលដែល​មានការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ សម្លាប់​មនុស្ស​ជិត ៤០នាក់ ក្នុងរដ្ឋធានី​កាប៊ុល​កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ។

ការស្លាប់របស់អ្នកកាសែតដ៏ឆ្នើមនេះ គឺជាការ​បាត់បង់​មួយដ៏​ធំធេង សម្រាប់ក្រុមគ្រួសារ ត្រូវបាត់បង់បង្អែកដ៏រឹងមាំ សម្រាប់ស្ថាប័ន BBC ត្រូវបាត់បង់ធនធានមនុស្សដ៏កម្រ ហើយក៏ត្រូវបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិមាតុភូមិដែរ។