ភ្នំពេញ៖ ក្រោយ​មានការពោល​សរសើរ​ថា ឌុច សុភា​ នៅ​មាន​រូបឆោម​សម្ផស្ស​ បើ​ទោះ​ជា​វ័យ​រាង​ជ្រេបន្តិច​ក្តី តែ​នៅ​មិន​ចាស់​តារាស្រករក្រោយ​។ វត្តមាន​តារាស្រី​ ងារអ្នក​មេម៉ាយ​ចាស់​វង្សារូបនេះ ក៏​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ក្នុង​ដំណើរវិល​រកឆ្នាំចាស់វិញ ដែល​រណ្តុំនិង​ពាក្យ​មហាជន​ថា ឆ្នាំងចាស់បាយ​ឆ្ងាញ់មែន បាន​ ឌុច សុភា មិន​ដាច់​ចិត្តទៅ​ឆ្ងាយ?

 

 

ថ្មីៗវត្តមានអ្នក​មេម៉ាយ​កូន​មួយ​ចាស់​វង្សា អ្នកនាង ឌុច សុភា បាន​លេចចេញ​ពីកាយ​វិការ​សម្តែង​ក្នុង​បទថ្មីរបស់ហង្សមាស ក្រោមចំណងជើងថា «ចង់ចាកចេញពីទីនេះ» ដែល​ច្រៀ​ងដោ​យ ឱក សុគន្ធកញ្ញា ។

ខណៈ​នោះ​ក៏​មាន​មតិ​ពីមជ្ឈដ្ឋាន​ជាច្រើន​ ក៏​លាន់មាត់ថា «តើឱកាស​វិល​មកប្រឡូកការងារ​សិល្បៈរបស់ អ្នកមេម៉ាយ ចាស់វង្សា នាង ឌុច សុភា ដែលដើរចោល​សិល្បៈរាប់​ឆ្នាំនោះ អាច​ស្តារប្រជាប្រិយ​ភាព​បាន​វិញ​កម្រិតណា? ​