ភ្នំពេញ៖ រថយន្ត១គ្រឿង ម៉ាក កាម៉ារីឆ្លាម បានបើកគឃ្លើនមិនខ្លាចស្លាប់ ប្រថុយជីវិតបើកឆ្លងកាត់ផ្លូវរថភ្លើងទាំង រថភ្លើងកំពុងរត់មកដល់ នៅកំណាត់ផ្លូវជាតិលេខ ៣។

យ៉ាងណាមិញ វីដេអូសកម្មភាពគឃ្លើននោះត្រូវបានគេថតជាប់ និងបង្ហោះពាសពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើមហាជនទូទៅមានការរិះគន់អ្នកបើកបររថយន្តកាម៉ារីឆ្លាមយ៉ាងខ្លាំងថា «ចឹងៗ គេបុកតិចថាគេខុសទៅ សម្រាប់ខ្ញុំមិនគាំទ្រទង្វើរបស់ឡាននោះទេ ហើយបើបុកស្លាប់ក៏មិនស្តាយដែរ»។

ដើម្បីការពារអាយុជីវិតក្នុងពេលធ្វើដំណើរ សូមបងប្អូនប្រជាពលរដ្ឋមេត្ដាកុំយកគំរូតាមអ្នកបើកបរខាងលើនេះ និងសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការធ្វើដំណើរ ជាពិសេសមន្ដ្រីជំនាញខាងផ្លូវដែក ត្រូវតែផ្ដល់ព័ត៌មាន ទៅដល់ប្រជាពលរដ្ឋអំពីការឆ្លងកាត់របស់រថភ្លើង៕

សូមទស្សនាវីដេអូ!!