កំពង់ស្ពឺ៖ កុមារី ប៊ី ចាន់លក្ម្សី អាយុ ៥ឆ្នាំ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាន សម្រេចឲ្យរៀនថ្នាក់ទី៤ ក្រោយធ្វើតេស្តទៅឃើញថា កុមារីរូបនេះមានសមត្ថភាពខ្ពស់ អាចដោះស្រាយលំហាត់បានយ៉ាងងាយស្រួលតាំងពីថ្នាក់ទី១, ២, ៣ និង៤។

យ៉ាងណាមិញបើគិតតាមអាយុ កុមារី លក្ម្សី ត្រូវរៀនថ្នាក់មត្តេយ្យតែប៉ុណ្ណោះ បើប្រៀបធៀបសមត្ថភាពវិញរូបនាងតូចអាចរៀនថ្នាក់ទី៤ បានយ៉ាងរលូន ពោលគឺគ្មានអ្វីជាឧបសគ្គ ទាំងការអាន ការសរសេរ និងការធ្វើលំហាត់ជាដើម។

ដោយសារសមត្ថភាពដ៏កំពូលនេះហើយបានជាលោកគ្រូអ្នកគ្រូដាក់រហស្សនាមថា «កុមារទេព» ព្រោះថាជាមនុស្សកម្រម្នាក់ ស្ទើរតែមួយប្រទេសគ្មានមួយផង តែបងប្អូនមានចាំទេ កាលពី ១ឆ្នាំមុនមានកុមារា លីហុង អាយុ ៧ឆ្នាំ រៀនថ្នាក់ទី៦ មានសមត្ថភាពដោះស្រាយលំហាត់ថ្នាក់ទី១២ បានទៀតផង។