ភ្នំពេញ៖ ដែលលេចឡើងពីសកម្មភាពមនុស្សធម៌ មិនរាទីឆ្ងាយ ចុះជួយអ្នកទីទាល់ក្រខ្សត់ តារាសម្តែងនាង មាស សម្ផស្ស ក្រោយដំណើរសស្រាក់យកចង្ហាន់ប្រគេនព្រះសង្ឃ បានច្រើនទីអារាមនោះ ។ ថ្មីៗនេះបែរជាលេចឮថា នាងប្រែរខ្លាចរអារចិត្តប្រុសៗផងដែរ។គួររំឭកថាអ្នកនាង មាស សម្ផស្ស ដែលល្បីនឹងជួបស្នេហាបរាជ័យច្រើនអន្លើ ថ្មីៗនេះទៀតនាងក៏ជួបរឿងខកចិត្តជាថ្មី ដែលត្រូវគូដណ្តឹងដែលជាអណិកជនខ្មែរ លោក ដុកទ័រវីល្លៀម នៅអាមេរិក ក្បត់ចិត្ត និងបោកយកលុយអស់១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។បើទោះយ៉ាងណា នាង ក៏បានបង្ហាញជំហ៊យ៉ាងមាំរបស់ខ្លួនថានាងមិនអាចគិតខ្លីទៅចងកសម្លាប់ខ្លួន ព្រោះតែរឿងប្រុសនោះទេ ដើម្បីជាការរំងាប់ចិត្តមានតែស្តាប់ធម៌ទេ។ ជាមួយគ្នានោះនាងបានប្រកាសថា «ពេលនេះខ្លាចហើយចិត្តប្រុសៗ គឺខ្ញុំសូមបិទបេះដូងមួយរយៈសិន យកធម៌មករំងាប់ស្នេហ៍»។