ភ្នំពេញ​៖ ផេកផ្លូវការទាក់ទិនវេជ្ជសាស្ត្រពេទ្យឈ្មោះ «រៀនពេទ្យ» បានលើកឡើងថា «សារៈប្រយោជន៍​ នៃការពិនិត្យផ្ទៃពោះ​ នៅត្រីមាសទី២ ដើម្បីឲ្យដឹងពីការវិវឌ្ឍរបស់ទារកមានភាពប្រក្រតី ឬយ៉ាងណា»។

ប្រភពដដែលបញ្ជាក់ថា «បើបងប្អូនមិនចំណាយពេលពិនិត្យផ្ទៃពោះ​ តាមការពិនិត្យ​ អេកូ​ ទេអាចនឹងជួបជំងឺខួរឆ្អឹងខ្នងលៀនចេញតាមឆ្អឹងខ្នង​ ដោយបិទមិនជិត(Spina bifida) និងជើងខ្វេ​ (Pied bot) ជាដើម»។

យ៉ាងណាមិញជំងឺទាំងអស់នេះមិនទាន់ត្រូវបានក្រុមគ្រួសារអះអាងថា អាចព្យាបាលបាន ឬមិនអាចព្យាបាលបាននោះទេ ប៉ុន្តែអ្នករៀនពេទ្យម្នាក់ឈ្មោះ ពេញ ជូឌី បានប្រាប់ថា «មិនអាចព្យាបាលបានឡើយ»។