ភ្នំពេញ៖ ស្រីស្អាត អេ ដា អតីតចម្រៀង បានធ្វើមជ្ឈដ្ឋានជុំវិញខ្លួនមានការច្រណែន និងកោតសរសើរមិនដាច់ពីមាត់នូវរូបភាពកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។
រឿងរ៉ាវស្នេហារបស់តារាស្រី អេ ដា លាតត្រូវបានលាតត្រដាងជាសាធារណៈ ដោយមិនខ្លាចមាត់ញាតិឡើយ ហើ​យ​ថែមទាំងនាងប្រាប់មហាជនទូទៅថា គូស្នេហ៍របស់នាងតែដើរតាមជាប់ជានិច្ចទោះនាងទៅដល់ទីណាក៏ដោយ។
ជាការពិតណាស់ កាលពីម្សិលមិញថ្ងៃទី០១ ឧសភា ជាថ្ងៃឈប់សម្រាកផងនោះ នាង អេ ដា បានបង្ហាញអា​រម្ម​ណ៍​ស្នេ​ហ៍ក្នុងសំណេរថា «តាមអូនគ្រប់ទីកន្លែង តាមអូនដល់ចុងផែនដី»។ យ៉ាងណាមិញ អ្នកគាំទ្របានជូនពរនាងឲ្យ​សម្រេចដូចបំណង ដោយរួមរស់ជាមួយគ្នាដោយសុខដុមរមនាដល់ចាស់កោងខ្នង។