ភ្នំពេញ៖ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ, លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានដឹកនាំក្រុមការងារទៅចូលរួមកម្មវិធីប្រកួតសម្រស់វាយនភណ្ឌប្រចាំឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រោយការប្រឡងសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី០១ ខែឧសភានេះរួចមក គណៈកម្មការវាយតម្លៃការប្រកួត បានប្រកាសជាផ្លូវការនូវបេក្ខជន-បេក្ខនារី ដែលជាកម្មករ-កម្មការិនីជ័យលាភីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ ដែលបានទៅលើបេក្ខជន ឌិន សិត និងបេក្ខនារី ញឿន ស៊ូវិកញ្ញា មកពីខេត្តកំពង់ស្ពឺដូចគ្នា។

រដ្ឋមន្ត្រីក្រសួងការងារ បានលើកទឹកចិត្តដល់កម្មករ-កម្មការិនីឲ្យត្រូវមានមោទនភាពថា ពិតជាបានចូលរួមលើកស្ទួយដល់សិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតក្នុងវិស័យនេះ ដោយបានចូលរួមបំផុសឱ្យកម្មករនិយោជិតឱ្យស្គាល់តម្លៃនៃការងាររបស់ខ្លួន កាន់តែស្រឡាញ់ការងារខ្លួន សំដៅបង្កើនផលិតភាពការងារ និងទំនាក់ទំនងកាន់តែល្អជាមួយថៅកែ និងគោរពច្បាប់ស្តីពីការងារទាំងអស់គ្នា។