ភ្នំពេញ៖ ពិតជាដូចពាក្យចាស់ថា ដំរីស្លាប់អាចយកចង្អេះទៅបាំងជិតមែន ។ រឿងរ៉ាវរកាំរកូសក្នុងជីវិតគ្រួសារតារាសម្តែងចាស់វង្សា លោក ហម ឈរ៉ា និងភរិយាជាមន្រ្តីបម្រើការនៅក្នុងក្រសួងមួយនោះ គឺអ្នកស្រីកែវ ផល្លី ណេត ព្យាយាមលាក់បាំងលុះវេលាជិតមួយឆ្នាំនោះ ពេលនេះបានផ្ទុះធ្លាយជាសាធារណៈហើយ។

ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺសារខាងភរិយា បានសុំរាប់អានអតីតស្វាមីជាតារាសម្តែងរូបសង្ហា លោក ហម ឈរ៉ា ដូចជាបងប្អូន។ នៅក្នុងគណនីហ្វេសប៊ុកអ្នកស្រី កែវ ផល្លីណេត នៅយប់ថ្ងៃទី២៣ខែកញ្ញា ឈានចូលថ្ងៃទី២៤ខែកញ្ញាបានបង្ហោះសារបង្ហាញឲ្យសាធារណៈជនដឹងជាសាធារណៈ។

នៅក្នុងសារនោះបានបង្ហាញថា« បានប្តឹងលែងលះគ្នា តាំងពីថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០១៧ ក្នុងឆ្នាំនេះ»។អ្នកស្រីបានបញ្ជាក់ទៀតថា« បើបងបានជាប្រកាសមុនទៅហើយ អូនក៏មិនខ្លាចហ្នឹងបើកចំហដែរ ។ចាប់ពីថ្ងៃនេះទៅយើងទាំងពីរគឺជាបងប្អូនល្អ រួមចិត្តគំនិតដើម្បីមើលថែកូនស្រីតែមួយរបស់យើងណា៎បង»។