លន់ សុបិណ្ឌ ប្រឹងននៀលនឹងអាជីពសិល្បៈ​ជាមួយបទចម្រៀងស្មាដៃ​កូន​ (មានវីដេអូ)

0
1130

ភ្នំពេញ៖ ក្នុង​ដំណើរជីវិត​ដិត​និងវិថី​សិល្បៈ ក្រោមការត្រួសត្រាយ​ផ្លូវ​ពី​ឱកាស​ប្រលងកម្មវិធី​យុវតារាស្រាចាច់​ដុំលោក លន់ សុបិណ្ឌ បាន​​​បោះ​សំឡេង​និង​ការងារ​មនុស្សធម៌ ​រួម​នឹងការចេញ​បទចម្រៀង មិន​អាស្រ័យ​ទ្រនំ​ ដែល​ជាប​ទ​ច​ម្រៀ​ង​តែ​ង​​​និពន្ធដោយ​ស្នាដៃកូនខ្មែរ​ផង​។ ថ្មីៗនេះដែរ  សុបិណ្ឌ ក៏បាន​ចេញ​បទចម្រៀង​ថ្មី ជាស្នាដៃតែង​និព​ន្ធកូនខ្មែរ បទស្រឡាញ់ ក៏​ទទួលបាន​ការគាំទ្រ​ផង​ដែរ​»។     ​​មុននេះ​ លន់ សុបិណ្ឌ តារាចម្រៀង​និយមលេង​ស្ទាយ​សក់វែង​ ក៏ធ្វើ​ឲ្យ​មហា​ជនស្គាល់ច្រើន ជាមួយនឹង​បទចម្រៀង​ស្នាដៃកូនខ្មែរ បទ ​«ចាំ​រហូត»។ ខណៈ​លោក​ក៏​សាង​ការចាប់អារម្មណ៍​លើ​សមត្ថ​ភាព​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់ពិភ​ព​​លោក Cambodian idol  រដូវ​កា​ល​​ទី១។ តែឱកាស​អំណោយ​ផល​លោក​ត្រឹម​តែ​​វគ្គ​live show។

តែយ៉ាងណា លោក លន់ សុបិណ្ឌ ក៏អះអាងថា «​លោក​សប្បាយ​​ចិត្ត ព្រោះ​ក្រោយ​ឱកាស​ប្រលង​ចម្រៀង​លំដាប់​ពិភព​លោក ​​​ទទួ​លបាន​ការងារ​ច្រើន»​។

ក្នុង​អារម្មណ៍សាទរ​ឱកាស​ការងារ​នេះ លោក លន់ សុបិណ្ឌ កាន់​តែមាន​កំលាំង​សស្រាក់សស្រាំនិង​ការងារមនុស្ស​ធម៌ ដែល​លោក​ទទួលបានការ​គាំ​ទ្រច្រើនពីមនុស្សជុំវិញខ្លួន ។

ក្នុងនោះ​លោកថា «ការងារមនុស្សធម៌ខ្ញុំនឹង​មិន​បោះ​បង់វាទេ ព្រោះ​វា​ជាទឹកចិត្តខ្ញុំស្រឡាញ់តាំងពីនៅតូវ ហើយ​ការងារ​នេះ​ក៏​ជម្រុញ​ប្រ​ជា​​ប្រិយភាពចម្រៀង​សម្តែង​របស់ខ្ញុំ​ក៏​កាន់​តែទទួលបាន​ការ​គាំទ្រ​»។

លោកក៏បាន​បញ្ជាក់​ដែរថា «ពេលនេះ​ ព្រម​នឹងខ្ញុំចេញ​បទចម្រៀង ស្រឡាញ់​ ក៏​ទទួលបាន​ការគាំទ្រច្រើន ហើយអ្នកគាំទ្រជាច្រើនទៀ​តថា ខ្ញុំស្គាល់បង ស្រឡាញ់ចូលចិត្តស្តាប់ខ្ញុំ ហើយក៏ស្រឡាញ់​គាំ​ទ្រសកម្មភាពមនុស្ស​ធម៌របស់​ខ្ញុំផង​ដែរ​»។​

Comments