ភ្នំពេញ៖ ខ្មែរជាជាតិសាសន៍ដ៏រុងរឿងសម្បូរពូជសាងអង្គរ ដែលធ្វើឲ្យកេរ្តិ័ឈ្មោះល្បីពាសពេញសកលលោក ទាំងក្បូរក្បាច់រចនា ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់ បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ អញ្ចឹងបានជាថ្ងៃនេះ តារាញូស៍ សូមលើកយករបាំអប្សរា បង្ហាញជូនលោកអ្នក ជាពិសេសប្អូនៗជាយុវជនជំនាន់ក្រោយបានស្វែងយល់ថាអ្វីជាអត្តសញ្ញាណជាតិខ្មែរ។

អ្នកសិក្សាបុរាណវិទ្យាបានប្រាប់ថា «របាំអប្សរា គឺជារបាំមួយដែលស្ថិតក្នុងរបាំព្រះរាជទ្រព្យមានឈ្មោះល្បីល្បាញ បង្កើតឡើងនៅឆ្នាំ១៩៦០ ដោយស្នាព្រះហស្តព្រះមហាក្សត្រយានី ស៊ីសុវត្តិកុសុមនៈនារីរ័ត្ត ហើយម្ចាស់ក្សត្រី​បុប្ផាទេវី ​ជាតួឯកអប្សរាទី១»។

យ៉ាងណាមិញ សព្វថ្ងៃគេនិយមសំដែងរបាំនេះនៅពេលប្រារព្ធពិធីបុណ្យ ជាតិ បុណ្យសាសនា​មហោស្រព​ សិល្បៈធំៗ​ និងពិធីទទួលភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗ។

ចង់ដឹងការសម្តែងប្រកបដោយភាពប៉ិនប្រសប់ និងល្អយ៉ាងណា សូមទស្សនាវីដេអូ!!