កំពត៖ ស្ថិតក្នុងវ័យចាស់ជរាកោងខ្នង លោក យាយ វ័យចំណាស់ម្នាក់អាយុ ៨១ ឆ្នាំតែរស់នៅ​មិនបានស្រណុក​សុខស្រួលដូចគេ ព្រោះគ្មានកូនចៅរស់នៅជាមួយបីបាច់ថែរក្សា  ត្រូវរងលំបាកវេទនា ប្រកបរបរដើររើសអេត​ចាយពីព្រឹករហូតដល់យប់ទើបបានត្រលប់ចូលផ្ទះវិញ រកមួយថ្ងៃបានហូបត្រឹមតែមួយថ្ងៃ។Image may contain: one or more people, tree and outdoor

ដោយមើលឃើញពីស្ថានភាពរស់នៅដ៏លំបាកនៅនឹងភ្នែកលោកយាយរស់នៅទឹកដីខេត្តកំពត នៅជិតផ្សារញ៉ែរ ត្រូវបានយុវជនដែលល្បីនិងការងារជួយសង្គមវ័យក្មេង តាំង គីមឡេង បានបង្ហោះវីដេអូ ភ្ជាប់ជាមួយ​ពាក្យ​ពេចន៍សម្ដែងក្ដីអាណិតអាសូរជាខ្លាំងរៀបរាប់ថា « គួរអោយអាសូរណាស់លោកយាយ​វ័យចំណាស់កោង​ខ្នងទៅ​ហើយដើម្បីក្រពះនិងជីវិតលោកយាយមានតែស៊ូរុញរទេះដើររើសអេតចាយថ្ងៃខ្លះបានថ្ងៃខ្លះអត់»។  Image may contain: one or more people, people sitting and outdoor

ដោយក្ដីអាសូរជាពន់ពេក យាយវ័យកាន់ចាស់ តែប្រឹងប្រែងដើម្បីក្ដីសង្ឃឹម ទាំងសក់ស្កូវ ស្បែកជ្រាវជ្រួញ តាំង គីមឡេងបន្តថា« បងប្អូនដែលរស់នៅខេត្តកំពតប្រហែលជាស្គាល់លោកយាយ​ហើយខ្ញុំបានត្រឹមជូននៅ​ថវិកា​លោកយាយបានមួយគ្រាតែប៉ុណ្ណោះសង្ឃឹមវីដេអូនេះអ្នកទាំងអស់គ្នាបានឃើញអាណិតជួយដល់លោកយាយផង»។Image may contain: 1 person, smiling, outdoor, water and natureImage may contain: 1 person, sittingImage may contain: one or more people, people sitting and outdoor