ភ្នំពេញ៖ នៅ​មុននេះ​ត្រូវ​បាន​ព័ត៌មាន​បង្ហាញ​ជាសាធារណៈ​ថា លោ​ក ហ៊ុន ជា​ ដែលមាន​ឋានៈ​ជាមន្រ្តីយោធា​ពាក់ផ្កាយ៣​លើស្មា និង​ជា​ក្មួយប្រុស​បង្កើត​នាយ​​ក​​រដ្ឋមន្រ្តីល្បីខាង​បាញ់បោះសេរី​ ត្រូវ​បាន​តុលាការក្រុងភ្នំពេញ​ចេញដីកា​ផ្តន្ទា​ទោស​ជាប់ពន្ធនាគារព្រៃសរ​ចំនួន​១៨ខែ​។     

រំឭកឡើងថា «កាល​ពីយប់ថ្ងៃ​ទី១ខែ​ឧសភាឆ្នាំ​២០១៨​ មាន​ករណី​ផ្ទុះអា​វុធ​ជា​ច្រើន​គ្រាប់ជាប់ៗគ្នាតែម្ដង ចេញពីផ្ទះលេខ១១ បើក​អា​ជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់​ផ្សារ​ថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

​ ពាក់ព័ន្ធការបាញ់បោះសេរី នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ នៅយប់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៨ នេះ​បើយោ​ងតា​មម​ន្រ្តីជា​ន់​ខ្ពស់សា​លាដំបូង​រាជ​ធា​នី​ភ្នំពេញ ចៅក្រ​មជំ​នុំជ​ម្រះនៃ​សាលា​រា​ជ​ធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧស​ភា ឆ្នាំ២០១៨​នេះ បានបើក​សវ​នាការជម្រះភ្លាម និងចេញដីកាផ្តន្ទាទោសលោក ហ៊ុន ជា ដាក់ពន្ធ​នាគារព្រៃសរចំនួន១៨ខែ នេះបើយោង​តាម​បណ្តាញ​ព័ត៌​មាន​ Fresh News នៅមុននេះបន្តិច។

បញ្ជាក់ថា «​ការស​ម្រច​នេះ​ធ្វើឡើ​ង​ក្នុ​ងអ​ង្គ​ជំ​នុំ​ជម្រះ​ដោ​យ​ភ្លា​មៗ​លើ​ករ​ណី​ប​ទ​ល្មើសជាក់ស្តែង។ សនវនាការនេះមានលោក ហ៊ឹង ប៊ុនថន ជាតំណា​ងអ​យ្យការ នឹងលោក រស់ ពិសិដ្ឋ ជាចៅក្រម។