ស្វាយរៀង៖ ស្ថិតក្នុងសភាពគួរឲ្យអាណិតអាសូរ ក្រុមគ្រួសារមួយមាន​សមាជិក៥នាក់ត្រូវរស់រងក្តី​វេទនា​យ៉ាង​ខ្លាំង ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យរលាកសព្វខ្លួនប្រាណ។ខណៈនេះ​ កំពុងសម្រាក​ព្យាបាលនៅមន្ទីពេទ្យមួយកន្លែង ពោរពេញដោយរបួសត្រូវរុំពទ្ធ័ពេញមុខនិងខ្លួន​ ថែមទាំងគ្មានប្រាក់ដើម្បីព្យា​បាលជំងឺទៀត។Image may contain: 1 person, sitting and indoor

ទាក់ទិននិងរឿងនេះត្រូវបានព្រះតេជគុណចិត្តធម៌ កក្កដា សុភណ្ឌ ក៏បានផុសសុំអំពាវនាវរកជំនួយបន្ថែម​ដើម្បី​ជួយដល់ក្រុមគ្រួសារដែលរស់នៅភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បង្ហាញថា« សូម​​មេត្តាជួយស៊ែរម្នាក់មួយជួយដល់គ្រួសារគាត់ផង បងប្អូនពួកគាត់គ្រោះថ្នាក់​ដោយផ្ទុះធុងហ្គាស​បណ្ដាលឲ្យ​របួស​៥នាក់ របួសធ្ងន់៣នាក់សម្រាកព្យាបាលនៅមន្ទីពេទ្យ  ចំណែកជីវភាពគ្រួសារវិញមានការខ្វះខាត ហេតុដូច​នេះ​​​​សូមបងប្អូនសប្បុរសជន ក្នុងបណ្តាញសង្គម មេត្តាជួយឧបត្ថម្ភដល់ពួកគាត់ផងទាន»៕Image may contain: indoor