ភ្នំពេញ៖ ប៉ូលីសចរាចរណ៍ ២រូប ត្រូវបានបញ្ចេញចេញពីក្របខណ្ឌ ដោយមិនអាចណែនាំបានឡើយ ក្រោយ​លេច​ធ្លាយ​វីដេអូ​ដែល​បង្ហាញ​ថា​ប៉ូលិស​ទាំង​២រូបនោះ ទារ​ប្រាក់​ពីជនបរទេសដែលបើកបរ​មិនគោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ចំនួន ២០ដុល្លារ ជាថ្នូរនឹង​ការ​មិនចាប់​បញ្ជូន​ទៅការិយាល័យ។

យ៉ាងណាមិញ សកម្មភាពដែលមន្ត្រីប៉ូលីសផាកពិន័យ ២០ដុល្លារ ពីជនជាតិវៀតណាមនោះត្រូវបុរសជាបើកបរខុសច្បាប់ចរាចរណ៍ខាងលើថតបានទាំងអស់ ព្រោះថារូបគេមានកាំមេរានៅជាប់នឹងមួកសុវត្ថិភាព អញ្ចឹងហើយទោះប្រកែកក៏គ្មានបានផលដែរ។

បន្ទាប់ពីកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ ២រូបនោះត្រូវបានថ្នាក់លើផ្អាកជាបណ្តោះអាសន្ន ព្រោះប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុង ផាកពិន័យមិនចេញវិក័យបត្រ ប៉ុន្តែក្រោយសុំគោលការណ៍នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រួចមក មន្រ្ដី​ប៉ូលិស​ទាំង​ពីរ​រូប ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌ​នគរបាល​ជាតិ​តែម្ដង៕