ភ្នំពេញ៖ តារាកំប្លែងកញ្ញា លីឡា កូនតាវិចទ័រដែលទើបតែមានរឿងមិន ទាន់ចប់ជាមួយគូដណ្តឹង ក៏កើតមានការច្រណែនប្អួនថ្លៃរបស់ខ្លួនចំពោះកាដូបុណ្យខួបកំណើត និងសារបង្ហាញពីការខូចចិត្ត រួមជាមួយរូបភាពគូរស្នេហ៍ដ៏ទៃទៀត ជាមួយសារចម្លែកៗបង្ហោះកក្រើកសង្គមហ្វេសប៊ុក។

ជាថ្មីក្រោយឱកាសបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ អ្នកកំប្លែងវ័យក្មេងខ្ចីកូនស្រីលោក តា វ៉ិចទ័រ នាង វ៉ាន់ លីឡា បានបង្ហោះរូបភាព គង់ច័ន្ទស្រីមុំ គេងអោបគ្នាលើឡានក្រុង ជាមួយស្វាមី រួមជាមួយសារនៅលើគណនីយហ្វេស ប៊ុករបស់ខ្លួនថា« ច្រណែនណាស់ មិនដឹងពេលណាបានដូចគេ»។ បើតាមសារខូចចិត្ត ច្រណែនទាំងនេះ ធ្វើឲ្យយមិត្តយល់ថា លីឡា មិនទាន់មានសភាពប្រសើរជាមួយគូដណ្តឹងខ្លួននៅឡើយទេព្រោះស្នេហាពួកគេកើតចេញពីទំនាក់ទំនងគ្រួសារច្រើនជាង៕