ភ្នំពេញ ៖ ពិធីការិនីសម្បុរស្រអែមស្រស់ពូកែវោហារកំប្លុកកំប្លែង កញ្ញា សុភ័ក្រ កុសុម៉ា មានភាពមមាញឹកខ្លាំង ជាមួយនឹងការងារសិល្បៈដកឃ្លាមិនរួច ជាហេតុធ្វើឲ្យនាងខកខានមិនបានជូន អ្នកមានគុណរបស់នាងដើរកម្សាន្ត។

ប៉ុន្តែទោះជាយ៉ាងណាក្ដីតារារូបនេះក៏ឆ្លៀតពេលវេលា ដើម្បីជូនអ្នកមានគុណទាំងពីររបស់ខ្លួន ដើរលេងកម្សាន្តដ៏សប្បាយរីករាយ ដែលកញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះចែកចាយលើបណ្តាញសង្គម ហ្វេសប៊ុក របស់នាង រួមទាំងសារភ្ជាប់មកយ៉ាងវែងអន្លាយផងដែរ។

ដោយនាងលើកឡើងថា«ពេលខ្លះមែនតើបើគិតអោយដល់ កាលនៅពីក្មេងរវល់ជាមួយមិត្តភក្តិ ដល់ធំឡើងរវល់ជាមួយការងារ មិនសូវបាននៅជិតអ្នកម្តាយលោកពុកឡើយ តែអ្នកម្តាយនឹងពុកតែងតែយល់ពីកូនជានិច្ចមិនហ៊ានបង្ខំកូនទេទោះគាត់ឃ្លានឬក៏ចង់ដើរលេងក៏ដោយ»។
តារាសប្បុរស្រអែមរូបនេះបន្តថា«ព្រោះឃើញកូនរវល់ តែបើគិតអោយដល់ខំរកលុយធ្វើអី បើមិនមានពេលសំរាប់គាត់ផង ទាន់ពេលគាត់ដើរបាន ហូបបាន ចឹងគួរតែឆ្លៀតពេលអោយច្រើនសំរាប់គាត់ទាំងពីរ កុំអាងដល់ពេលរកលុយបានច្រើនចាំជូនគាត់ដើរលេងចុះទំរាំដល់រកលុយបានច្រើនសួរថាគាត់អាយុប៉ុន្មានហើយ??»។
ខណៈមហាជនកោតសរសើរមិនដាច់ពីមាត់ពីអំពើកតញ្ញូកញ្ញា សុភ័ក្រ កុសុម៉ារៀបរាប់ទៀតថា«ចូលឆ្នាំម៉ាក់ថា​ម៉ា​​ក់អផ្សុកណាស់មិនបានដើរទៅណា កូនៗទៅខេត្តអស់ ឥលូវជូនមកសងវិញ ហើយគាត់ចូលចិត្តមកគេងនៅ Summer resort ណាស់ ហើយតាំង ABC 2កំប៉ុងរត់បាត់ម្តាយខ្ញុំឬជួនកាលគេងនៅអាងទឹកតែម្តងហាហាហើ​យ​បើប៉ាវិញម៉ាច់និយាយទេហៅទៅណាក៏មិនទៅដែរនៅតែចំការទេ ធ្វើអោយម៉ាក់ឯកា#ស្រលាញ់ម៉ាក់យាយផាន់ មិន​ធ្វើបានល្អច្រើនទេតែនឹងព្យាយាមមិនអោយគាត់ទាំងពីរឯកា» ។