ភ្នំពេញ៖ ក្នុងថ្ងៃខួបកំណើតរបស់ពិធីការិនី និងជាតារាសម្តែងស្រីរូបស្រស់សោភា ជុំ រចនាពេជ្រ ហៅ បេប៊ី សម្រេចចិត្តធ្វើរឿងដ៏ល្អមួយ ជាមួយនឹងអ្នកម្ដាយរបស់នាង។
ខណៈស្ថិតក្នុងវ័យ ២៥ឆ្នាំនេះដែរ នាងបានធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ជាមួយនឹងអ្នកម្ដាយរបស់នាង ដើម្បី​សុំ​សិរីសួស្តីក្នុងថ្ងៃពិសេសរបស់ខ្លួន និងដើម្បីឧទ្ទិសកុសល ដល់លោកឪពុករបស់នាង ដែលបានចែកឋានទៅហើយនោះផងដែរ ។
យ៉ាងណាមិញសម្រាប់ឆ្នាំនេះ នាងមិនបានរៀបចំ ធ្វើពិធីខួបកំណើតធំដុំនោះទេ ព្រោះតែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ គឺមានតែការជួបជុំ ជាមួយនឹងក្រុមគ្រួសាររបស់នាងតែប៉ុណ្ណោះ។