ភ្នំពេញ៖ អ្នកនាង គង់ សុជាតិ បានចេញពីស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍ MYTV ចូលទៅស្ថានីយ៍ទូរទស្សន៍ហង្សមាសតាមស្វាមីនាងលោក ជា វិបុល ដែរ តែអ្នកនាង សុជាតិ បាននិយាយប្រាប់អ្នកការសែតការពារទុកជាមុនថាអ្នកនាងមិនចង់កម្មវិធីណាជាមួយស្វាមីច្រើនពេកឡើយព្រោះខ្លាចគេថាទៅហង្សមាសដើម្បីធ្វើការជាមួយស្វាមី តាមដានស្វាមីអីជាដើមគឺអ្នកនាងមិនត្រូវការឭពាក្យទាំងនេះឡើយ។

អ្នកនាង គង់ សុជាតិ ប្រាប់អ្នកកាសែតថាខ្ញុំសូមប្រកសថាខ្ញុំទៅហង្សមាសមិនមែនចង់កាន់កម្មវិធីជាមួយប្ដី ជាមួយពីករផ្សេងមិនធ្វើអីគឺមិនអីចឹងទេ។ខ្ញុំចង់កាន់កម្មវិធីជាមួយពិធីករណាក៏បានដែរព្រោះពួកគាត់នៅហង្សមាសសុទ្ធតែមានសម្ថភាពដូចគ្នា ហើយខ្ញុំអាចធ្វើជាមួយប្អូនៗបាន។ខ្ញុំមិនដែលគិតថាចង់កាន់កម្មវិធីជាមួយប្ដីជាមួយពិធីរផ្សេងមិនធ្វើនោះទេ គឺមិនអីចឹងទេ ខ្ញុំមិនមែនទៅហ្នឹងតាមដានប្ដី ទេគឺទៅធ្វើការ។

គង់ សុជាតិ ឈានចូលទូរទស្សន៍ហង្សមាសទើបតែបានរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពេលដែលអ្នកនាងផុតកុងត្រាជមួយទូរទស្សន៍ MYtv ហើយពេលនេះគេឃើញអ្នកនាង សុជាតិ ត្រូវហង្សមាសលើកឲ្យធ្វើកម្មវិធីផ្សាយផ្ទាល់ធំៗជាច្រើនតាមបណ្ដារខេត្តទើបធ្វើឲ្យ សុជាតិ លេចធ្លោរដូចប្ដីដែរ៕