ភ្នំពេញ៖ នៅមុននេះបន្តិច កូនប្រុស យាយ ណយ សំណាង លោក វណ្ណា ស័ក្ក បានបង្ហាញរូបថតម្តាយគេងនៅលើគ្រែពេទ្យ ក្នុងសភាពស្តូកស្តឹង ទឹកមុខស្លេកស្លាំង ខណៈរូបរាងកាយរួមនឹងអវៈយវៈ ក៏ភ្ជាប់ដោយឧបករណ៍ពេទ្យ ពិនិត្យតាមដានសុខភាព។

យ៉ាងណា លោក វណ្ណា ស័ក្ក ជាកូនប្រុស យាយ ណង សំណាង ដែលមានឈ្មោះជាតារាចម្រៀងក្នុងទ្រនំផលិតកម្ម អឹម លោក មិនបានបង្ហាញថា ពេលនេះជំងឺម្តាយស្ថិតក្នុងដំណាក់កាលណា កំពុងសម្រាកនៅមន្ទីពេទ្យឈ្មោះអីនោះដែរ ។ ក្រៅពីបន្ថែមសារខ្លីថា «ជូនម៉ាក់មកពិនិត្យមើលជម្ងឺរទាំងអស់ កុំអោយមានបញ្ហាធ្ងន់ធ្ងរ…»។

ប៉ុន្តែបើតាមសំដី លោក វណ្ណា ស័ក្ក អះអាងកាលពីល្ងាចថ្ងៃទី២ខែឧសភា ជាមួយតំណាងសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយ សង្គមគ្រាដែលលោកទទួលអំណោយពីមូលនិធិសិល្បៈចាស់ជរានោះ លោកបានបង្ហាញថា «ជំងឺម្តាយពេលនេះកាន់តែមានសភាពធ្ងន់ៗ ចឹងព្រឹកស្អែកតាមគម្រោងនាំគាត់ទៅពិនិត្យធ្វើបាននៅមន្ទីពេទ្យចារ៉ី »។