ភ្នំពេញ៖ នាប៉ុន្មានឆ្នាំចុងក្រោយនេះមេម៉ាយចាយរាងនាង អ៊ីត ហាក់កាក់កបនឹងរបរកាត់សក់តាមរោងការណាស់ ដែលនាងបានសហការជាមួយបងប្រុសបង្កើតគឺនាយ ក្រូច បានវាយលុយទីផ្សារអពាហ៍ពិពាហ៍យ៉ាងកក្រើក រហូតធ្វើឲ្យពីរនាក់បងប្អូនមានលទ្ធភាពពង្រីកសេវាកម្មទទួលសព្វគ្រប់បែបយ៉ាង ក្នុងពិធីមង្គលការទាំងមូល។

នាង អ៊ីត បានប្រាប់ថា «អរគុណ ពុកម៉ែបងប្អូនដែលគាំទ្រចូលចិត្ត និងស្រលាញ់អូនអ៊ីត។ អូនមានទទួលម៉ាចប់កម្មវិធីហ្មងចា៎»។ យ៉ាងណាការលើកឡើងរបស់នាងប្រៀបបានដូចជាការផ្សព្វផ្សាយមួយដែរ ប៉ុន្តែក៏បង្កប់នូវភាពរីកចម្រើនខ្លាំងហើយ បាននាង និងបងប្រុស សម្រេចបម្រើសេវាអតិថិជន១ចប់កម្មវិធីនោះ។

ទាក់ទិននឹងសេវាកម្មផងដែរ នាង អ៊ីត ក៏ដូចជានាយ ក្រូច បានបញ្ជាក់ថា «ភ្លេងសម័យ បុរាណ អ័កកេះ អ័កកាដង់ កាត់សក់ ច្រៀងល្ងាចកាត់នំ និយាយឲ្យខ្លីទៅម៉ាចប់ហ្មង»។