ភ្នំពេញ៖ ក្រោយ​ដំណើរ​ អ៊ុន អាលីហ្សា ចាប់​ដៃ ជុំ លីណូ ហោះ​ហើរ​ទៅ​ចម្រៀង​និង​សម្តែង​អាមេរិកមុនមួយ​ជំហ៊ាន​  ។ រំពេចនេះ ​នាង សូដា នីតា ក៏​ធ្លាយ​ដំណឹង​ នៅរយៈ៥ថ្ងៃ​ នឹង​ដឹក​ដៃ​ នេនទុំ ហោះ​ហើរ​​តាម​ក្រោយ​ដើម្បី​សម្តែង​​និង​ច្រៀង​នៅ​ទីនោះ​រយៈ៣ខែ។

ដំណឹងនេះ​ក៏ត្រូវបាន​អ្នក​សិល្បៈ​ស្និត​ពួកគេថា តារាច​ម្រៀង​និង​សម្ដែ​​ង​​កញ្ញា​សូដា នីតា និងនេនទុំ ក៏នឹងត្រូវចេញទៅច្រៀង​សម្ដែង​នៅអាមេរិក​ដូច​តារា​ទាំង​២ខាងលើដែរ»។

ក្នុងនោះ​បាន​បង្ហាញ​ថា« នីតា និង​ នេន ទុំ ត្រូវ​ចេញ​ដំណើរ​នៅរា​ត្រីថ្ងៃ​ទី០​៨ខែ​ឧស​ភា​ឆ្នាំ២០១៨ ខាងមុខនេះ»។សូដា នីតា និង​នេន​ទុំ ក៏មិនខុសពីអាលីហ្សា និងជុំ លីណូ ដែរគឺពួកគេត្រូវ​ច្រៀង​សម្ដែង​៣ខែដូចគ្នាហើយតាមរយៈម្ចាស់ស្ពូនស័រតែមួយ តែមានរដ្ឋខ្លះ ពួក​គេ​លេង​ជាមួយគ្នា រដ្ឋខ្លះទៀត សម្ដែងផ្សេងគ្នា។     

សូដា នីតា កាលពីឆ្នាំមុនធ្លាប់ចេញដំ​ណើរទៅច្រៀងសម្ដែងនៅ​អា​មេ​រិក​ជាមួ​យ​លោកអែន ឌី ដែរដោយទទួលបានជោគជ័យគូរសម តែសម្រាប់នេនទុំ គឺ​ជា​ឱកាសលើកទី១ហើយ​ដែលបានចេញ​ទៅ​ច្រៀង​សម្ដែងនៅអាមេរិកហេតុ​នេះហើយDjរូបនេះបានត្រៀមបទ​ចម្រៀង​ទៅច្រើន សម្រាប់បំពេរបងប្អូន​អា​ណិ​ក​ជនខ្មែរនៅទីនោះ៕