ភ្នំពេញ៖ នី រតនា​ តារាចម្រៀង​ម្ចាស់​ពាន​Cambodian idol ដែល​ទើប​នឹង​បង្ហាញ​ពិធីភ្ជាប់​ពាក្យ​និងនារី​អ្នក​ជំនួញ​វ័យ​ក្មេង ហេង សុវ​ណ្ណ​ភក្តិណា មិន​ទាន់​ទាំង​បាន​មួយ​សប្តាហ៍​ផង ស្រាប់​តែ​តារាច​ម្រៀង​វ័យ​ក្មេង​រូបនេះ​ ក៏​បង្ហាញ​ពន្លឺថ្ងៃបញ្ចប់​ជីវិត​នៅ​លីវ នៅ​​ដើមឆ្នាំ២០១៩។

ការថ្លែងរបស់ នី រតនា នាពេលនេះច្បាស់ណាស់ថាអ្នកចម្រៀង​ទើ​ប​ល្បីឈ្មោះរូបនេះមិនខ្លាចធ្លាក់កូដលែងមានគេគាំទ្រដូចតារាសិល្បៈដ៏​ទៃទៀត ដែលមានប្រពន្ធកូនហើយនោះទេ ព្រោះថា​ គេត្រូវ​តែ​រៀប​ការជាមួយមនុស្សស្រីម្នាក់ដែលខ្លួនស្រលាញ់។   ប្រភពបានឲ្យដឹងថាក្រោយពេលរៀបការរួចនី រតនា នឹងកាន់តែ​ផ្ដោត​ទៅលើការធ្វើជំនួញ​នាំចូលផលិត​ផលរក្សា​សម្រស់​ពីប្រទេស​ជប៉ុនដូចទៅនិងឪពុកក្មេករបស់គេ លោក ហេង សុវណ្ណ ដែល​ធ្លាប់​ជោគ​ជ័យកន្លងមកដែរ ព្រោះថា ពេលនេះ រតនា និង​គូដណ្ដឹង​ជា​អ្នក​តំណាងឲ្យផលិតផលរក្សារសម្រស់ទាំងនោះស្រាប់។

នី រតនា បានភ្ជាប់ពាក្យកាលពីថ្ងៃទី២៧ខែមេសា​ឆ្នាំ២០១៨​ជាមួយ ក​ញ្ញា​ហេង សុវណ្ណភក្ដិណា កូនអ្នកជំនួញ បន្ទាប់ពីពួក​គេបានស្គាល់​និងស្វែងយល់ចិត្តគ្នារយៈពេលមិនដល់១ឆ្នាំផង។ ការភ្ជាប់ពាក្យជាចំហរប​ស់អ្នកចម្រៀងហង្សមាស​រូបនេះបា​នធ្វើឲ្យ​ម​ហាជនមានកោតសរសើរខ្លាំងថារូបគេខុសពីតារាមួយចំនួនដែលតែងតែព្យយាមលាក់រឿងជីវីតឯកជននោះ៕