ភ្នំពេញ៖មុននេះមានព័តមានថាឱក សុគន្ធកញ្ញា ភាគច្រើនត្រូវបានគេកក់១ឆ្នាំទុកមុនសម្រាប់ការហៅច្រៀងម​ង្គ​លការផ្សេងព្រោះថាបើហៅច្រៀងភ្លាមៗមិនអាចបានអ្នកចម្រៀងរូបនេះទេ ដោយសារនាងមានភាពរវល់ជាប់គ្នា។
ប៉ុន្ដែរសម្រាប់កំពូលតារាចម្រៀងព្រាប សុវត្ថិ វិញក៏មិនខុសពីឱក សុគន្ធកញ្ញា ដែរគឺលោកត្រូវអតិថិជនកក់មុ​ន​១​ឬ​២ឆ្នាំដូចគ្នាសម្រាប់ការច្រៀងការហើយមានភ្ញៀវខ្លះដើម្បីបានលោក ព្រាប សុវត្ថិ ទៅច្រៀងមង្គលការកូនៗពួក​គេ​នោះបានកំណត់ថ្ងៃការចំថ្ងៃដែលលោកអាចទៅបានទៀតផង។
ប្រភពបានឲ្យដឹងថាការទទួលច្រៀងពេញៗសឹងរាល់ថ្ងៃក្នុងខែក្ដៅសម្រាប់លោកព្រាបសុវត្ថិ នេះមានជាយូរឆ្នាំមកហើយ បើទោះជាពេលនេះលោកមានវ័យច្រើនបន្ដិចនិងឲ្យកូនៗប្រុសទាំង៣ចូលច្រៀងដែរក្ដី តែព្រាប សុវត្ថិ មិនធ្លាក់ចុះទអីផ្សារទេគឺនៅតែត្រូវប៉ាន់ហើយតម្លៃខ្លួនក៏នៅតែខ្ពស់ជាងគេក្នុងចំណោមតារាល្បីៗនាពេលបច្ចុប្បន្ននេះ។
ព្រាប សុវត្ថិ មានចឬកថ្លៃថ្នូររួសរាយរាក់ទាក់ធ្វើឲ្យម្ចាស់កម្មវិធីធំៗទាំងឡាយតែងចង់ហៅលោកឲ្យច្រៀងក្នុងកម្មវិធីពួកគេទើបធ្វើឲ្យកពូលតារាចម្រៀងរូបនេះអាចរកប្រាកចំណូលបានជាច្រើនម៉ឺនដុល្លាក្នុង១ឆ្នាំៗ៕