ភ្នំពេញ៖ តារាចម្រៀងស្រីល្បីថាមានទំនាក់ទំនងស្នេហ៍ជាមួយ ជី ដេវីត, កញ្ញា ទេព បូព្រឹក្ស បានរាំបទបរទេសមួយបទបែបញាក់អន្ត្រាក់អារម្មណ៍ បញ្ចេញរាងដ៏ស្រឡូនគួរជាទីគយគន់សម្រាប់មិត្តបុរសៗ។

ទន្ទឹមនឹងការកាច់រាងគួរឲ្យខ្នក់ខ្នាញ់នោះ មានមនុស្សមួយចំនួនបានសួរដូចឆ្ងល់ថា «ហេតុអ្វីទៅរាំអញ្ចឹងទៅវិញ?» ទាក់ទិនការរាំបទបែបបែកស្លុយនេះត្រូវបានតារាចម្រៀងម្ចាស់បទ «My សង្សារ» ប្រាប់ថា «ពេលធុញ ខ្ញុំធ្វើអញ្ចឹង ដើម្បីឲ្យសប្បាយ»។

តាមរយៈការបញ្ចេញរាងដ៏ល្វតល្វន់នេះ ហាក់ពុំមានការរិះគន់ឡើយ ដោយមហាជនចំនួនគិតថា នេះជាទម្លាប់ និងចំណង់ចំណូលចិត្តរបស់នាង វាគ្មានអ្វីខុសធ្ងន់ធ្ងរនោះទេ។ តែយ៉ាងណាមជ្ឈដ្ឋានទូទៅនៅតែគិតថា «បើមិនបានចូលរួមថែរក្សាតម្លៃវប្បធម៌ខ្មែរទេ សូម្បីកុំនាំវប្បធម៌ឆ្កួតលីលាមកសាបព្រោះលើទឹកដីកម្ពុជាអី»។

សូមទស្សនាវីដេអូ!!

When I’m boring ??? #xtbpcosmetic #yellow #peace #happy

A post shared by Tep Boprek (@boprek) on