កណ្តាល៖ ស្ត្រីវ័យ ២៤ឆ្នាំម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតជាមួយកូនស្រីអាយុប្រមាណ ២ឆ្នាំ ប៉ុន្តែបំណងលោតទឹកបញ្ចប់ជីវិតនោះត្រូវបានបរាជ័យ ខណៈប្រជាពលរដ្ឋ និងសមត្ថកិច្ចបានឃើញ និងជួយឃាត់ទាន់ពេលវេលា។

ស្រ្តីរងគ្រោះមានឈ្មោះ ថាវី បានជិះម៉ូតូឌុបកូនស្រីឡើងលើស្ពានព្រែកសំរោង ក្រុងតាខ្មៅ បំណងលោតទឹកសម្លាប់ខ្លួនជាមួយកូនស្រី ព្រោះបញ្ហាគ្រួសារ ប្តីលួចមានស្រីថ្មី មិនអើពើនឹងនាង ទើបធ្វើឲ្យនាងចុកចាប់ខ្លោចផ្សារ​រស់នៅគ្មានក្តីសុខ រហូតសម្រេចចិត្តបញ្ចប់ជីវិត។

បន្ទាប់ប៉ុនប៉ងសម្លាប់ខ្លួនមិនបានសម្រេច ស្ត្រីដែលឈឺចិត្តត្បិតប្តីមានស្រីថ្មីនោះ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងនាំត្រលប់មកផ្ទះវិញ នៅភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។

សូមទស្សនាវីដេអូ!!